• ព័ត៌មាន បច្ចេកវិទ្យា

    បច្ចេក​វិទ្យា​

    Drop Down Menus CSS Drop Down Menu Pure CSS Dropdown Menu

    Friday, July 7, 2017

    ស្តង់ដាកាប បញ្ជូនប្រព័ន្ធណែតវ៉ឺក

    ក្នុងមេរៀននេះសិក្សាអំពីវិធីបញ្ជូននិងណែនាំប្រើប្រាស់ឧបករណ៍ភ្ជាប់
    – លក្ខណ:ពិសេសរួមមាន (ឧទាហរណ៍ ល្បឿន ប្រវែង topology និងប្រភេទ កាប) ដែលមានស្តង់ដាកាបខាងក្រោម:
    • 10BaseT និង 10BaseFL
    • 100BaseTX និង 100BaseFX
    • 1000BaseTX, 1000BaseCX, 1000BaseSX និង 1000BaseLX
    • 10GBaseSR, 10GBaseLR និង 10GBaseER
    – រៀបចំ connectors និងបង្ហាញការប្រើប្រាស់:
    • RJ-11 (Registered Jack)
    • RJ-45 (Registered Jack)
    • F-Type
    • ST (Straight Tip)
    • SC (Standard Connector)
    • IEEE1394 (FireWire)
    • LC (Local Connector)
    • MTRJ (Mechanical Transfer Registered Jack)
    • USB (Universal Serial Bus)
    – រៀបចំប្រភេទនៃការបញ្ជូន និងអធិប្បាយការប្រើប្រាស់:
    • Category 3, 5, 5e និង 6
    • UTP (Unshielded Twisted Pair)
    • STP (Shielded Twisted Pair)
    • Coaxial cable
    • SMF (Single Mode Fiber) optic cable
    • MMF (Multimode Fiber) optic cable
    1. មធ្យោបាយបញ្ជូនតាមប្រព័ន្ធ Network   ទោះបីបច្ចេកវិទ្យា សព្វ ថ្ងៃនេះរីកចំរើនដែលប្រើប្រាស់ប្រព័ន្ធ Wireless network ឬប្រើ តាម រលកវិទ្យុ radio frequency ឬប្រើ Infrared ឬបច្ចេក វិទ្យា  Bluetooth ដើម្បីដំឡើង LAN ក៏នៅតែ ប្រើ ប្រាស់កាប សំរាប់ភ្ជាប់ប្រព័ន្ធ Network ដែលគេនិយមប្រើ ប្រភេទដូចជា:
    -Coaxial
    -Twisted pair
    -Fiber optic
    1.1  កាប Coaxial កាប Coaxial  ដែលផ្ទុក conductor នៅកណ្តាល បានបង្កើតឡើង ដោយលោហ: និងនៅព័ទ្ធជុំវិញសំបក ក្រៅមានផ្លាស់ស្ទិក ។ ប្លាស់ស្ទិកដូចជា polyviny chloride (PVC) ឬ fluoroethylenepropylene។ កាប Coaxial ត្រូវ បាន បង្កើតឡើងដែលមានភាពរឹងមាំសំរាប់ប្រើជាមួយអង់តែន ប៉ុន្តែ វាមិនអាចប្រើបានចំងាយឆ្ងាយបាត់សញ្ញាណ ដែលមាន EMI (electromagnetic interference)មានដែនអេឡិចត្រូម៉ាញ៉េទិក
    aការប្រើប្រាស់ Thin Ethernet  Thinnet ឬហៅ 10Base-2 គឺជាកាប thin coaxial cable។ វាគឺជា មូលដ្ឋានប្រើដូចជាកាប thick coaxial ដែលមានអង្កត់ផ្ចិត diameter នៃកាប តូចជាង (អង្កត់ផ្ចិត 1/4˝) ។ កាប Thin Ethernet coaxial គឺជា RG-58។ ដែលបង្ហាញដូចរូបឧទាហរណ៍ខាងក្រោម។ កាប Thin Ethernet។ ជាមួយនិងកាបThinnet ដែលអ្នកប្រើគឺមានក្បាល BNC connectors។
    aក្បាល BNC connector ដែលរុញភ្ជាប់បញ្ចូលទៅក្នុង កាប មាន ពីរក្បាល សងខាង ។ ដំបូងកឹបភ្ជាប់ដោយប្រើដង្កាប់ crimper ជាប់ជាមួយ connector។
    តម្លៃ
    ឈ្មោះនិយមប្រើ
    អនុវត្ត Ethernet
    ប្រភេទកាប
    RG-58 U
    N/A
    មិនប្រើ
    កាបរឹង
    RG-58 A/U
    Thinnet
    10Base2
    Stranded copper
    RG-8
    Thicknet
    10Base5
    កាបរឹង
    RG-62
    ARCnet
    មិនប្រើ
    Solid/stranded
    ក្បាល BNC Connectors ក្បាល BNC connectors ត្រូវ បានប្រើសំរាប់ភ្ជាប់ជាមួយ coaxial media និង 10Base2 networks ។ ក្បាល BNC connectors រួមមាន barrel connector, T-connector និង terminators ដែលមាន រូប បង្ហាញ ខាងក្រោម ពីរ terminators (ខាងលើនិងខាងក្រោម) និងពីរ T-connectors (ខាងឆ្វេងនិងស្តាំ)។
    a
    1.2  
    កាបឧបទិច Fiber-optic Cableមានមធ្យោបាយជាច្រើន សំរាប់ការបញ្ជូនមានល្បឿនលឿនដូចជា បញ្ជូនតាមកាបឧបទិក fiber-optic ដែលមានល្បឿនលឿនបំផុត។ មូលដ្ឋាន នៃការបញ្ជូលគឺប្រើពន្លឺនៃអេឡិចត្រូនិច electronic ដូចជា EMI, crosstalk និងតាមអង់តែន ។ ការប្រើប្រាស់ កាប ឧបទិច ងាយក្នុងការបញ្ជូនទិន្នន័យ data, video និងការបញ្ជូន សំលេង voice transmissions លឺច្បាស់ល្អ។ ម្យ៉ាងទៀត កាបឧបទិច fiber-optic គឺការបញ្ជូនមានសុវត្ថិភាពបំផុត ។ កាបអុបទិច fiber-optic cable មានពីរប្រភេទគឺ Multimode និង Single mode ដែលប្រភេទ Multimode ប្រើបានចំងាយ ឆ្ងាយជាង Single mode និងងាយស្រូលក្នុងការដំឡើងជាង។
    កាបអុបទិចប្រភេទ Multimode និង Singlemode Fibers ប្រភេទកាបអុបទិច Multimode និង Singlemode គឺជាពីរប្រភេទកាប អុបទិច fiber ដែលប្រើរួម ។ កាបទាំងពីរនេះ មានអង្កត់ផ្ចិត 125 microns ដែល ជាអង្កត់ផ្ចិតខាងក្រៅ 125 microns គឺស្មើនិង 0.005 inches។  ប្រភេទកាប Multimode fiber ប្រើពន្លឺកាំរស្មើឆ្លងកាត់កាប ដែលហៅថា mode ។ កាបមាន ទំហំធំ (តែងតែប្រើ 62.5 microns តែជួនកាលប្រើ 50 microns ) និងប្រើប្រភព LED ដែលមានរលក 850 និង 1300 nm សំរាប់ ប្រើ local area networks (LANs) និងប្រើកាំរស្មើឡាស៉ែ lasers នៅ 850 និង 1310 nm សំរាប់ប្រព័ន្ធ networkដំណើរការ មានល្បឿន gigabits ក្នុងមួយវិនាទីឬច្រើន ជាង ។ ប្រភេទកាប ឧបទិច Singlemode fiber ដែលមានទំហំកាបតូចប្រហែល 9 microns វាប្រើសំរាប់ទូរស័ព្ទនិងទូរទ្សសន៍ខ្សែកាប CATV ជាមួយ ប្រភព កាំរស្មី laser ក្នុង 1300 និង 1550 nm. Plastic Optical Fiber (POF) ដែល មានកាបទំហំធំ (ប្រហែល 1mm) ដែលប្រើ បាន ចំងាយជិតហើយមានល្បឿនយឺតនៅពេលភ្ជាប់ជាមួយប្រព័ន្ធ network។
    កាបអុបទិចប្រភេទ Singlemode fiber ដែលជាប្រភេទកាបតូចប្រើកាំរស្មីពន្លឺ ដើម្បីបង្កើន bandwidth កំណត់សំរាប់អនុវត្តប្រហែល 100,000 gigahertz ឬច្រើនជាង។
    a
    1.2  
    កាប Twisted-Pair កាប Twisted-pair cable មានមុខងារជាច្រើន សរសៃខ្សែកាបវិញ ជាមួយគ្នាជាគូរៗ ជួនពេលខ្លះប្រើ metallic shield is placed ដែលរុំព័ទ្ធ twisted pairs ឬគេអោយឈ្មោះថាshielded twisted-pair (STP) ។ លោកអ្នកអាចមើលឃើញប្រភេទកាបនេះក្នុងការដំឡើង Token Ring ។ កាបម្យ៉ាងទៀតដែលហៅថា unshielded twisted-pair (UTP) ។ UTP គឺប្រើក្នុង twisted-pair Ethernet (10Base-T, 100Base-TX …) ឬប្រព័ន្ធ star-wired networks។ ប្រភេទកាបដែលប្រើប្រាស់សព្វថ្ងៃនេះនិងហេតុផលដែលនិយមប្រើ :
    -វាមានតម្លៃថោកជាងប្រភេទកាបផ្សេងទៀត -វាងាយស្រូលក្នុងការធ្វើការ
    -វាអនុញ្ញាតការបញ្ជូនមានល្បឿនលឿន ដែលប្រើក្នុងរយ:ពេលដប់ឆ្នាំ         គន្លងមក។
    ប្រភេទកាប UTP បង្ហាញដូចខាងក្រោមនេះ:
    Category 1 មានពីរគូរ twisted wire (បូនសរសៃ wires) សំរាប់ការបញ្ជូន សំលេង Voice (មិនប្រើសំរាប់ការបញ្ជួនទិន្នន័យ) ជាប្រភេទដែលចាស់ជាង UTP គឺជាស្តង់ដាកាប standard ដែលប្រើសំរាប់ប្រព័ន្ធ Network នៅអាមេរិច ខាងត្បូង ។ កាប POTS ដែលប្រើសំរាប់ Public Switched Telephone Network (PSTN) ផ្គត់ផ្គង់ប្រេកង់ 1MHz។
    Category 2 មានបួនគូរ twisted wire (ប្រាំបីសរសៃ wires) មានល្បឿន រហូតដល់ 4Mbps ការកំណត់ប្រេកង់គឺ 10MHz។
    Category 3 មានបួនគូរ twisted wire pairs (ប្រាំបីសរសៃ wires) អនុញ្ញាតការបញ្ជូនឡើងដល់ 16MHz ជាប្រភេទកាបដែលគេនិយមជ្រើសរើស ប្រើនៅពាក់កណ្តាលឆ្នាំ 1980 ប៉ុន្តែឥឡូវនេះប្រើសំរាប់ឧបករណ៍ទូរគមនាគមន៍
    Category 4 មានបួនគូរ twisted wire (ប្រាំបីសរសៃ wires) និងមានល្បឿន 20MHz ។
    Category 5 មានបួនគូរ twisted wire (ប្រាំបីសរសៃ wires) ល្បឿននៃការ​ បញ្ជូនគឺ 100MHz ។
    Category 5e មានបួនគូរ twisted wire (ប្រាំបីសរសៃ wires) មានល្បឿន 100MHz សំរាប់ប្រើជាមួយ LAN Network អាចប្រើជាមួយ Gigabit Ethernet
    Category 6 មានបួនគូរ twisted wire (ប្រាំបីសរសៃ wires) និងមានល្បឿន 250MHz ដែលក្លាយជាស្តង់ដានៅឆ្នាំ 2002។ RJ-11 Connectors RJ (Registered Jack) មានសំបកប្លាស្ទិច ក្បាល RJ-11 connectors ប្រើសំរាប់ កាបទូរស័ព្ទ telephone វាមានប្រាំមួយ pins តូចៗក្នុងករណី នេះមិន ប្រើប្រាស់ទាំងអស់ឡើយ ។ ឧទាហរណ៍ ការភ្ជាប់ ស្តង់ដា ទូរស័ព្ទ telephone ដែលប្រើពីរ pins ក្នុងខណ:ដែលការ ភ្ជាប់ ជាមួយ DSL modem ប្រើបួន សរសៃ។
    aRJ-45 Connectors ក្បាល RJ-45 connectors គឺប្រើ សំរាប់ជាមួយកាបគូរ twisted-pair ដែលប្រើប្រាស់ក្នុងប្រព័ន្ធ network សព្វថ្ងៃនេះ ។ ក្បាលភ្ជាប់. RJ-45 connectors មានរាងដូច RJ-11 phone jacks ប៉ុន្តែវាផ្គត់ផ្គង់ប្រាំបីសរសៃ RJ-45 connectors មានរាងធំជាង RJ-11 connector រូប 2.8 បង្ហាញក្បាល របស់ RJ-45 connectors។
    aEthernet LAN នៅឆ្នាំ 1980 ក្រុមហ៊ុន Digital Equipment Corporation Intel Corporation និង Xerox Corporation បាននាំគ្នាបង្កើតច្បាប់ ប្រព័ន្ធ Ethernet LAN នៅលើកដំបូងគេបង្អស់ ហើយត្រូវបានដាក់ឈ្មោះថា “Dix Ethernet” បន្ទាប់មកនៅឆ្នាំ 1982 ក្រុមហ៊ុនទាំងបីបាន ធ្វើការ កែប្រែមាត្រដ្ឋាន Ethernet LAN ថ្មីមួយអោយក្លាយទៅជា “Dix Ethernet Version 2” ហើយ នៅឆ្នាំជាមួយគ្នានេះដែរ ស្ថាប័ណ្ណ ធ្វើវិសោធនកម្មខ្សែភ្លើងនិងអេឡិចត្រូនិច ឬហៅថា វិទ្យាស្ថានវិស្វករ អគ្គីសនីនិងអេឡិចត្រូនិច (IEEE) បានកំណត់ មាត្រដ្ឋានសំរាប់ ប្រព័ន្ធ Network Ethernet LAN អោយកាន់តែប្រសើរឡើង ទៀតដោយដាក់ឈ្មោះថ្មីថា “IEEE 802.3” ដើម្បីអោយអ្នកផលិត ឧបករណ៍ ប្រព័ន្ធ Network អោយទៅជាលក្ខណ:ស្តង់ដា​និងសំរាប់ ឧបករណ៍នៃ​ Ethernet LAN ចេញមកផ្សព្វផ្សាយនៅលើទីផ្សារ ។ ដូច្នេះហើយបានជា IEEE 802.3 មាន ការប្រើប្រាស់ចាប់ពី ពេល នោះ មក។
    2.1 ប្រភេទ Ethernet IEEE 802.3 Ethernet 802.3 ឬស្តង់ដា Ethernet Standard ជាមាត្រដ្ឋានសំរាប់ ប្រព័ន្ធ Ethernet LAN ដែលមានល្បឿនក្នុងការបញ្ជូនទិន្នន័យបាន 10Mbps។
     តារាងសង្ខេបពី Ethernet IEEE 802.3
    ឈ្មោះ
    System
    ល្បឿន
    ប្រវែងវែង
    បំផុត
    ប្រភេទខ្សែ
    ប្រភេទ Topology
    10 Base2
    10 Mbps
    185 mCoaxial 50  W
    Bus
    10 Base5
    10 Mbps
    500 mCoaxial 50  W
    Bus
    10 BaseT
    10 Mbps
    100 m
    UTP/STP CAT3
    Star
    10 Base FL
    10 Mbps
    2000 m
    Fiber Optics
    Star
    10 Board 36
    10 Mbps
    3600 m
    Coaxial 75  W
    Bus
    1 Base5
    1 Mbps
    250 m
    UTP/STP
    Star
    2.2 ប្រភេទ Ethernet IEEE 802.3u ប្រភេទ Ethernet IEEE 802.3u ឬហៅថាស្តង់ដា Fast Standard ជា មាត្រដ្ឋាន សំរាប់ប្រព័ន្ធ Ethernet LANដែលមានល្បឿនក្នុង ការបញ្ជូន ទិន្នន័យ 100Mbps ។
    ឈ្មោះ
    System
    ល្បឿន
    ប្រវែងវែង
    បំផុត
    ប្រភេទខ្សែ
    ប្រភេទ Topology
    100 Base TX
    100 Mbps
    100 m
    UTP/STP CAT 5
    Star
    100 Base FX
    100 Mbps
    2000 m
    Fiber  Multimode
    Star
    2.3 ប្រភេទ Ethernet IEEE 802.3uz និង IEEE 802.3ab ប្រភេទ Ethernet IEEE 802.3uz និង IEEE 802.3ab រឺហៅថា Gigabit Ethernet មាត្រដ្ឋានសំរាប់ប្រព័ន្ធ Ethernet LAN ដែលមានល្បឿន ក្នុងការបញ្ជូនទិន្នន័យ 100Mbps ។
    តារាង Ethernet IEEE 802.3z
    ឈ្មោះ
    System
    ល្បឿន
    ប្រវែងវែង
    បំផុត
    ប្រភេទខ្សែ
    ប្រភេទ Topology
    1000 Base CX
    1000 Mbps
    25 m
    Coaxial 150  W
    Bus
    1000 Base SX
    1000 Mbps
    500 m
    Fiber  Multimode
    Star
    1000 Base LX
    1000 Mbps
    5 000 m
    Fiber  Single mode
    Star
    តារាង Ethernet IEEE 802.3z
    ឈ្មោះ
    System
    ល្បឿន
    ប្រវែងវែង
    បំផុត
    ប្រភេទខ្សែ
    ប្រភេទ Topology
    1000 Base TX
    1000 Mbps
    100 m
    UTP/STP CAT 5e
    Star
    2.4 ប្រភេទកាប UTP/STP  ខ្សែ UTP/STP ដែលត្រូវ ប្រើអាស្រ័យទៅលើឧបករណ៍នៃប្រព័ន្ធ Network បែប Star ឬ Ethernet LAN ប្រភេទ Star ដែលភាគច្រើនគេ និយមប្រើ ហោយវាមានតម្លៃថោកទៀតផង។ ខ្សែនេះត្រូវគេបែងចែកជា Category (CAT) ដើម្បីទទួលនៃការបញ្ជូនទិន្នន័យរបស់ Ethernet LAN ។
    ប្រភេទ UTP/STP
    ប្រព័ន្ធ Ethernet LANល្បឿននៃការបញ្ជូន
    CAT 3
    10 Base T
    10 Mbps
    CAT 5
    100 Base T
    100 Mbps
    CAT 5e
    1000Base Tx
    1000 Mbps
         2.5 របៀបកឹបខ្សែ UTP/STP2.5.1 ការកឹបខ្សែប្រភេទ TIA/EIA 568A និង 568B

    TIA/EIA 568A (ISDN) និង TIA/EIA 568B (AT&T) ជាមាត្រដ្ឋាននៃ ការកឹបខ្សែ UTP/STP សំរាប់ប្រើជាមួយនឹង Ethernet LAN ខាងក្រោមនេះការណែនាំអោយ អ្នកអនុវត្ត ប្រត្តិបត្តិរៀបសរសៃខ្សែ តាមលំដាប់ ពណ៌របស់វា ។ នៅពេលដែល យើង តំរៀបបខែត្រូវតានក្បួនច្បាប់ហើយអាចភ្ជាប់ ជាមួយឧបករណ៍ និងឧបករណ៍វាមានសញ្ញានិងបញ្ជូនទិន្នន័យទៅវិញទៅមកបាន នៅលើប្រព័ន្ធ Network មួយឬច្រើន។

    No comments:

    Post a Comment

    Fashion

    Beauty

    Travel