តើអ្នកចេះទាញយក ខ្សែភាពយន្តបរទេសល្បីៗដោយខ្លួនឯងហើយឬនៅ?
តាមដានពត៌មានផ្សេងៗពី Cambo Report
ភាពយន្តគឺជាចំណីអារម្មណ៍មួយដែរ ក្នុងការកម្សាន្ត និងលំហែ បន្ទាប់ពីទំនេរពីការសិក្សា និងការបំពេញការងារផ្សេងៗ។ មិនត្រឹមតែជាការជួយកម្សាន្តអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែខ្សែភាពយន្តមួយចំនួន ថែមទាំងផ្តល់នូវដំបូន្មាន និងការអប់រំជាច្រើនផងដែរ ក្នុងការរស់នៅជាក់ស្តែង ប្រចាំថ្ងៃរបស់មនុស្សទូទៅ។ សព្វថ្ងៃនេះ វិស័យភាពយន្តនៅក្នុងប្រទេសកម្ពុជាយើងមានការរីកចម្រើន គួរឲ្យកត់សម្គាល់ ដែលរោងភាពយន្តធំៗមានការកើនឡើង និង ពួកគេបាននាំចូលនូវ ខ្សែភាពយន្តបរទេសល្បីៗ ថ្មីៗ ជាច្រើនមកចែកជូនប្រជាជនខ្មែរយើងបានទស្សនាផងដែរ។
សម្រាប់ប្រិយមិត្តខ្លះ ដែលចូលចិត្តទស្សនា នូវខ្សែភាពយន្តបរទេស ប៉ុន្តែមិនមានពេលគ្រប់គ្រាន់ ក្នុងការទៅទស្សនាដល់រោងភាពយន្តនោះ ពិតជាមានការសោកស្តាយខ្លាំងដែលពួកគាត់មិនបានទស្សនាខ្សែភាពយន្តដែលគាត់ពេញចិត្ត ហើយក៏មិនដឹងនឹងធ្វើម៉េច ទើបទទួលបានខ្សែភាពយន្តនោះ មកទស្សនានៅពេលក្រោយ និងមិនចង់ចំណាយទៅលើការជាវ DVD ទៀតនោះ ខេមបូក៏មានដំណោះស្រាយផងដែរ ចំពោះប្រិយមិត្តដែលជួបបញ្ហាបែបនេះ។
ក្នុងថ្ងៃនេះដែរ ខេមបូ នឹងបង្ហាញជូនប្រិយមិត្តមួយចំនួន ពីគន្លឹះក្នុងការទាញយកខ្សែភាពយន្តបរទេសថ្មីៗពីអ៊ីនធើណេត ហើយក្រុមការងារយើងក៏ជឿជាក់ថាមានប្រិយមិត្តខ្លះក៏ដឹងរួចរាល់ហើយដែរ ក្នុងគន្លឹះមួយនេះ។ ប៉ុន្តែនេះគ្រាន់តែជាគោលបំណងរបស់ខេមបូ ក្នុងការណែនាំជូនដល់ប្រិយមិត្តមួយចំនួនដែល មិនទាន់ដឹងតែប៉ុណ្ណោះ។
តម្រូវការ
- កម្មវិធី torrent ដែលត្រូវមានតម្លើងស្រាប់នៅក្នុង Computer របស់អ្នក
- ឯកសារ torrent នៃខ្សែភាពយន្តដែលអ្នកចង់ដោនឡូត
វិធីសាស្រ្តក្នុងការដោនឡូត
- ចុចទីនេះ ដើម្បីទាញយកកម្មវិធី torrent មកតម្លើងនៅក្នុងម៉ាស៊ីន Computer របស់អ្នក
- បន្ទាប់ពីបានតម្លើង torrent បានជោគជ័យហើយ សូមចូលទៅក្នុងកម្មវិធី Browsers (Firefox, Chrome, Opera, Safari, or IE) របស់អ្នក រួចចូលទៅកាន់អាស័យដ្ឋានhttps://torrentz.eu/
- ក្រោយពីចូលទៅកាន់ https://torrentz.eu/ ហើយ សូមវាយពាក្យគន្លឹះ Yify 2014, Yify 2013, ឬក៏ Yify 2012, ទៅតាមឆ្នាំនៃខ្សែភាពយន្តដែលលោកអ្នកពេញចិត្ត ត្រូវបានផលិត
- Yify គឺជាឈ្មោះមួយនៃក្រុមអ្នក Upload ខ្សែភាពយន្តចូលទៅក្នុងឃ្លាំងផ្ទុកទិន្នន័យ torrent ដែលយើងណែនាំឲ្យអ្នកទាំងអស់គ្នា វាយពាក្យគន្លឹះនេះ ព្រោះរាល់ឯកសារ torrent នៃខ្សែភាពយន្តដែលមានកន្ទុយឈ្មោះ yify សុទ្ធសឹងតែផ្តល់នូវកម្រិតរូបភាពច្បាស់ នៃភាពយន្តនីមួយៗ។
- វានឹងបង្ហាញផ្ទាំង នៃបញ្ជីរឿងដែលមានជាប់ឈ្មោះនៃពាក្យគន្លឹះ Yify 2014, Yify 2013, Yify 2012 និងកម្រិតរូបភាពនៃខ្សែភាពយន្តនីមួយៗ 720p ឬក៏ 1080p។
- ចុចលើ Date ដើម្បីបង្ហាញបញ្ជីរឿងតាមលំដាប់លំដោយនៃកាលបរិច្ឆេទដែលរឿងបាន Upload
- ជាទូទៅខ្សែភាពយន្តថ្មីៗ នឹងមានវត្តមាននៅក្នុង torrent Yify ក្រោយពេលបញ្ចប់ការបញ្ចាំងនៅក្នុងរោងភាពយន្តប្រមាណជា 2 ទៅ 3ខែ។
- ចុចលើរឿងណាមួយដែលអ្នកពេញចិត្ត វានឹងបង្ហាញនូវបញ្ជីអាស័យដ្ឋានជាច្រើន ក្នុងការទាញយករឿងនោះ អ្នកអាចជ្រើសយកអាស័យដ្ឋានមួយណាក៏បានក្នុងការទាញយកឯកសារ torrent នៃរឿង ប៉ុន្តែយើងសូមជ្រើសយក kickass.to មកធ្វើការបង្ហាញ
- ចុចលើពាក្យ DOWNLOAD TORRENT នៅផ្នែកខាងលើ ក្នុងអាស័យដ្ឋាន kickass.to រួចរក្សាទុកឯកសារ torrent នៃរឿងនោះ នៅក្នុងផ្នែកណាមួយក្នុង Computer របស់អ្នក
- ចុចលើ ឯកសារ torrent ដែលអ្នកបានរក្សាទុកនោះ 2 ដង (Double Click) វានឹងលោតចូលទៅក្នុងកម្មវិធី torrent ដែលអ្នកទើបតែតម្លើងរួច រួចធ្វើការជ្រើសរើស កន្លែងសម្រាប់រក្សាទុក រឿងដែលដោនឡូតចេញ ពី torrent និងចុច OK ជាការស្រច។
No comments:
Post a Comment