• ព័ត៌មាន បច្ចេកវិទ្យា

    បច្ចេក​វិទ្យា​

    Drop Down Menus CSS Drop Down Menu Pure CSS Dropdown Menu

    Thursday, February 12, 2015

    ប្តូរ​ពេល​ពី​ថ្ងៃ​ទៅ​យប់​ជាមួយ Adobe Photoshop

    ពេល​ថ្ងៃ និង​ពេល​យប់ គឺ​សុទ្ធ​តែ​ផ្តិត​យក​ទិដ្ឋភាព​នៃ​ទី​កន្លែង​មួយ​បាន​ដូច​គ្នា តែ​ថា​កន្លែង​ខ្លះ យើង​មិន​អាច​ទៅ ឫ​មិន​បាន​ទៅ​ នា​ពេល​យប់​ទេ ចុះ​ប្រសិន​បើ​យើង​ត្រូវ​ការ​ប្រើ​ប្រាស់​រូប​ទី​តាំង​នោះ​ក្នុង​ស្ថានភាព​ពេល​យប់ តើយើង​អាច​មិន​ចាំ​បាច់​ទៅ​ថត​ដោយ​ផ្ទាល់​បាន​ដែរ​ឬទេ? ជាមួយ​ Adobe Photoshop យើង​អាច​ប្តូរ​ពីពេល​​ថ្ងៃ​ទៅ​ជា​យប់​បាន ហើយ​ការ​ធ្វើ​បែប​នេះ​ គឺ​មាន​វិធីសាស្រ្ត​ផ្សេងៗ​ជា​ច្រើន​ទៅ​តាម​បទ​ពិសោធន៍​រៀងៗខ្លួន​ ដែល​កត្តា​សំខាន់​បំផុត លោកអ្នក​គិត​សំខាន់អំ​ពី​ស្រមោល​នៃ​ពន្លឺ ។
    shadow_adobe photoshop
    ដូចនេះ ដើម្បី​ជ្រាប​កាន់​តែ​ច្បាស់ សូម​ចាប់​ផ្តើម​ជាមួយ សំបុកអាយធី ដូច​តទៅ៖ ដំបូង សូម​ដំណើរការ​កម្មវិធី Adobe Photoshop និង​បើក​យក​រូប​មួយ​មក ។ សម្រាប់​ការ​អនុវត្ត​ន៍លោកអ្នក​អាច​ប្រើប្រាស់​រូបនេះបាន ដោយ​ទាញយក ​ទីនេះ ។ លោកអ្នក​គប្បី​ធ្វើ​ការ duplicate ទុក​មួយ ដើម្បី​ការ​ពារ​រូប​ដើម(backup) ដោយ​ចុច Ctrl+J។
    first_adobe Photoshop
    ជា​បន្ទាប់ សូម​​​ចុចលើ icon របស់ create new fill or adjustment layer > Solid Color… (សូម​មើ​លរូប) ។
    apply effect_solid_adobe Photoshop
    រួច​​ធ្វើ​ការ​ជ្រើស​រើស​ពណ៌រាង​​ងងឹតសម្រាប់​ពេល​រាត្រី (ឧទាហរណ៍ #102030)​ រួច​ជ្រើស​រើស blending mode ជា Multiply ។
    2.1
    បន្ទាប់​មក​ សូម​ចុច Ctrl+Shift+N ឫ​ចុច Layer (menu) > New > Layer… ដើម្បី​បង្កើត layer ថ្មី​មួយ ។
    3
    បន្ទាប់​មក សូម​ជ្រើស​រើស​ពណ៌​ foreground ជាពណ៌​ពន្លឺ​ភ្លើង (ឧទាហរណ៍ #ad912f ) និង​ចុច​យក brush tool មក​គូសបណ្តក់ (ចុច​ចំណុច) នៅ​ត្រង់​អំពូល​ចង្កៀង​ភ្លើង ជាមួយ​និង​ទំហំ​រៀង​គ្នា​ តាម​នេត្រា​ទស្សន៍ (perspective) ហើយ​ជាមួយ​គ្នា​នេះ សូម​ប្តូរ blending mode ជា Color Dodge ។
    ចំណាំ៖ លោកអ្នក​អាច​ប្រើ​ប្រាស់ប្រភេទជក់​ទីមួយ ជាមួយ​និង​ទំហំ ទៅ​តាម​រូបភាព​របស់​លោកអ្នក​ ជាក់​ស្ដែង ។ 
    brush_adobe Photoshop
    apply first light_adobe photoshop
    លោកអ្នក​នឹង​ត្រូវ​បង្កើត Layer ថ្មី​ និង​អនុវត្ត​ដដែលៗ​ប្រមាណ​ជា​បី​ដង​ ដើម្បី​បែង​ចែក​កម្រិត​ពន្លឺ​នៃ​ចង្កៀង។ កុំ​ភ្លេច​ប្តូរ blending mode និង​បន្ថយ opacity រៀង​គ្នា​តាម​ layer នីមួយៗ ។
    apply second_adobe photoshop
    បន្ទាប់​មក សូម​ប្រើ​ប្រាស់ brush ដើម្បី​គូស​ជា​ពន្លឺ​ដែល​កំពុង​ដាល​នៅ​លើ​ផ្លូវ​ ក៏​ដូច​ជាមនុស្ស និង​ដើមឈើ​ជា​ដើម ។
    apply light to field_adobe photoshop
    បន្ទាប់​ពី​បាន​គូស​រួច​រាល់ លោកអ្នក​នឹង​ត្រូវ​បន្ថែម​បន្ថយ នៃ​កម្រិត​ពន្លឺ ដោយ​ប្រើ tool មួយ​ចំនួន ដូចជា curves, brightness/contrast ឫ​ក៏​ប្រើ brush គូស​ឲ្យ​ខ្មៅ​​តែ​ម្ដង ​ក៏​បាន ។
    បញ្ជាក់ ដើម្បី​ចូល​ទៅ​ប្រើ curves ឫ​ក៏ brightness/contrast សូម​ចុច Image (menu) > Adjustments > … ។
    លោកអ្នក​អាច​ធ្វើ​ការ​បន្ថែម​លក្ខណៈ gradient ទៅ​ឲ្យ​មេឃ​បន្ថែម​ ក៏បាន។ សូម​បន្ថែម gradient map ដោយ​ចុច Layer (menu) > New Adjustment Layer > Gradient Map…។
    gradient_adobe photoshop
    បន្ទាប់​មក​ទៀត សូម​ជ្រើស​យក White/Black ដូច​ក្នុង​រូប ។
    BW_adobe photoshop
    ជាមួយ​គ្នា​នេះ សូម​ចុចធីក​យក Reverse និង​ធ្វើ​ការ​ប្ដូរ blending mode ជា Multiply។ បន្ទាប់​មក សូម​ប្រើ Gradient tool ដោយ​ចុច G នៅ​លើ​ក្ដារចុច និង​ធ្វើ​ការ​ចាក់​ពណ៌​តាម​ទិសដៅ​បន្ទាត់​លេខ 3 ពី​លើ​ចុះ​ក្រោម ។
    10
    នា​ពេល​នេះ​ ប្រសិន​បើ​លោកអ្នក​ចង់​ដាក់​ផ្កាយ​ឲ្យ​រះបន្ថែម​ទៀត​នោះ សូម​​ដោយ​ប្រើ​ Brush ជា​មួយ​នឹង​ពណ៌ស មក​ជួយ។  ដើម្បី​ជា​ការ​ងាយ​ស្រួល​ក្នុង​ការ​បង្កើត​បាន​ជាទំហំ​តូច ធំ ឆ្លាស់​គ្នា សូម​កែ​ប្រែ setting មួយ​ចំនួន​របស់ Brush តាម​រូប​ខាង​ក្រោម ។
    បញ្ជាក់់៖ រូបខាងក្រោម ជារូបមានចលនា បើសិនជាមានបញ្ហាក្នុង​ការ view សូមធ្វើការ Save និងបើកក្នុង OS របស់លោកអ្នក។
    ជា​ចុង​ក្រោយ សូម​គូស​ (ចុច​បណ្តក់​) នៅ​លើ​ផ្ទៃ​របស់​មេឃទៅ​តាម​តារា​សាស្រ្ត​ដែល​លោកអ្នក​ពេញ​ចិត្ត  ដោយ​បន្ថយ opacity ជា​ការ​ស្រេច :D កុំ​ភ្លេច​ចុច LIKE និង SHARE ;)
    SAM_2418

    No comments:

    Post a Comment

    Fashion

    Beauty

    Travel