របៀបបម្លែងរូបភាពទៅជារូបគំនូរខ្មៅដៃ ជាមួយ Adobe Photoshop
ជាមួយកម្មវិធី Adobe Photoshop លោកអ្នកពិតជាមានលទ្ធភាពច្រើនក្នុងការកែប្រែរូបភាព បើទោះបីជាលោកអ្នកមិនមានជំនាញក្នុងការគូររូបក៏ដោយ។ លោកអ្នកធា្លប់បានអានអំពី របៀបបម្លែងរូបភាពទៅជាតុក្កតា រួចមកហើយ ថ្ងៃនេះ សំបុកអាយធី សូមណែនាំអំពី របៀបបម្លែងរូបភាពទៅជារូបគំនូរខ្មៅដៃវិញម្តង។
ជាដំបូង សូមដំណើរការកម្មវិធី Adobe Photoshop និងបើកយករូបភាព ដែលលោកអ្នកចង់ធ្វើការបម្លែង។ នៅត្រង់ Layer windows សូម select លើ Background និងចុច Ctrl+J នៅលើក្តារចុច ដើម្បី Duplicate ចេញជា Layer 1 ។
បន្ទាប់មក សូម Select លើ Layer 1 រួចសូមចុច Hue/Saturation និងបន្ថយ Saturation ដល់ -100 ។
បន្ទាប់មកទៀតសូម Select លើ Layer 1 ម្តងទៀត និងជ្រើសយក Color Dodge ដូចរូបខាងក្រោម។ បន្ទាប់មក សូមចុច Image(Menu) > Adjustments > Invert ឫ Ctrl+I ដើម្បីធ្វើការ Invert ។
បន្ទាប់ពីបាន Invert រួចមក រូបរបស់លោកអ្នកនឹងមានលក្ខណៈជាពណ៌ស។ សូមចុច Filter(Menu) > Blur > Gaussian Blur…
សូមធ្វើការបញ្ចូលតម្លៃ នៅត្រង់ Radius ដែលលោកអ្នកពេញចិត្ត និងចុច OK ។ ជាចុងក្រោយ សូមធ្វើការសម្អាត និងតុបតែងបន្ថែមទៅតាមចំណង់ចំណូលចិត្ត ជាការស្រេច ។
កុំភ្លេចចែករំលែកនូវរូបភាពដែលលោកអ្នកធ្វើបានសម្រេច មកកាន់ សំបុកអាយធី វិញផង។
No comments:
Post a Comment