• ព័ត៌មាន បច្ចេកវិទ្យា

    បច្ចេក​វិទ្យា​

    Drop Down Menus CSS Drop Down Menu Pure CSS Dropdown Menu

    Thursday, February 12, 2015

    រចនា​កាត​ជូន​ពរ​សម្រាប់​ថ្ងៃ​ Christmas

     រីករាយថ្ងៃបុណ្យ Christmas! តើ​លោកអ្នក​មាន​បំណង​ផ្ញើកាត​ជូនពរ ដែលជាស្នាដៃរបស់លោកអ្នក ទៅកាន់មនុស្សជាទីស្រលាញ់ដែរឫទេ?
    ក្នុងឱកាសថ្ងៃបុណ្យ Christmas ឆ្នាំនេះ សំបុកអាយធី នឹងនាំលោកអ្នកមកធ្វើការរចនាកាតជូនពរជាលក្ខណៈសាមញ្ញៗទាំងអស់គ្នា ដូចតទៅ…
    សូម​ដំណើរ​ការ​កម្មវិធី Adobe Photoshop និង​បង្កើត​ក្រដាស​ការងារ​មួយដែល​មានទំហំ ដែល​លោក​អ្នក​ចង់​បាន ឧទាហរណ៍ 1000 x 800។ បន្ទាប់​មក​ទៀត សូមចាក់ពណ៌ Gradient ចូល ដែល​លោកអ្នក​អាច​កំណត់តាមខាងក្រោម៖
    Gradient_Coloring
    សូម​កំណត់​យក Radial Gradient មុនពេលធ្វើការចាក់ពណ៌។
    Radial_set
    លោកអ្នក​អាច​ធ្វើការ​ចាក់​ពណ៌ តាម​គន្លង​នេះ។
    Coloring_bg_path
    សូម​ជ្រើស​យក Elliptical Marquee Tool មកគូររង្វង់មួយ និងចាក់ពណ៌ Gradient ដូចខាងក្រោម
    Eliptical_marquee_tool
    Gradient_to_circle
    សូមអនុវត្ត​ជំហាន​ដដែល និងប្រើប្រាស់ Pen tool មកគូរផ្នែកខាងលើ ដើម្បី​ទទួល​បាន​រូប​ដូច​ខាង​ក្រោម៖
    Bell_drawing
    សូម select យក layers ទាំងនេះ រួច​ធ្វើការ Group ដោយចុច Ctrl+G នៅលើក្តារចុច (Keyboard) ឫ ចុច Ctrl+E ដើម្បី​ធ្វើ​ការ Merge តែ​ម្តងក៏បាន
    Group_layers
    បន្ទាប់​មក​សូម​ចុច Ctrl+J ដើម្បី​ធ្វើការ Duplicate នូវ Group ឫ layer ថ្មី​នេះ។ សូម Duplicate ឲ្យ​បានប្រមាណ ៧ ទៅ ៨ ដង ទៅតាមចំនួនពណ៌ខុសៗគ្នា ដែលលោកអ្នកចង់បាន។
    នៅត្រង់ Adjustment (លេខ 1) សូម​ជ្រើសយក Hue/Saturation។ បន្ទាប់​មក​ សូម​ដាក់ cursor របស់​លោកអ្នកត្រង់​នេះ(លេខ 2) រួចចុច Alt នៅលើក្តារចុច និង​ធ្វើការ Click នៅ​ពេល​ដែលឃើញ​សញ្ញា​ដូច​រូប។ បន្ទាប់​មក​ទៀត លោកអ្នក​អាច​ចង់​ផ្តើម​ធ្វើ​ការ​កែ​ពណ៌​បាន​យ៉ាងងាយ(លេខ 3)។ សូមអនុវត្តជំហាននេះ ម្តង​ហើយម្តងទៀត រហូតទទួលបានគ្រប់ពណ៌ ដែល​លោកអ្នកចង់បាន។
    Hue
    បន្ទាប់មក​ សូមយក Pen tool មកគូរ​ជារូបរាងដូចក្នុងរូបខាងក្រោម។
    Chrsitmas_tree
    ក្រោយពីគូររួចរាល់ សូមជ្រើសរើសយក Brush tool ពី Tools bar ឫ​ចុច B នៅលើក្តារចុច។ នៅត្រង់ Brush window សូមធ្វើការកែប្រែ setting ដូចរូបខាងក្រោម។
    បញ្ជាក់ 
    1 – រូបខាងក្រោម ជារូបមានចលនា បើសិនជាមានបញ្ហា សូមធ្វើការ Save និងបើកក្នុង OS របស់លោកអ្នក។
    2- ប្រសិនបើលោកអ្នក​មិនឃើញ Brush window សូមចុច F5 នៅលើក្តារចុច ដើម្បីបង្ហាញឡើង។
    brush_setup
    បន្ទាប់មកទៀត សូមជ្រើសយក Pen tool វិញ រួចធ្វើការ Right-click នៅលើ path រាងដើមឈើ ដែលបានគូររួច និងជ្រើសយក Stroke Path…។
    stroke_path
    សូមជ្រើសយក Brush និងចុច OK។
    នោះលោកអ្នកនឹងទទួលបានដូចរូបខាងក្រោម៖
    18
    បន្ទាប់មក សូមយកកណ្តឹងទាំងអស់មកតម្រៀបបញ្ចូលក្នុងដើមឈើនេះ ដោយធ្វើការ Rotate, Scale ទៅតាមអ្វី​ដែល​លោកអ្នកចង់បាន។
    insert-Bubbleបន្ទាប់មក សូមគូររូបផ្កាយមួយ ដោយប្រើ Pen tool ឫប្រើ Custom Shape Tool ក៏បាន និងកំណត់ Layer Style ដោយចុច Layer (Menu) > Layer Style > Outer Glow…
    star_lighting
    បន្ទាប់មក សូមបង្កើត Layer ថ្មីមួយដោយចុច Ctrl+Shift+N រួចជ្រើសយក Brush Tool មកគូររូបជាលក្ខណៈ Bokeh ដោយកំណត់ពណ៌ស្រដៀងនឹងBackground។
    Bokeh
    ជាចុងក្រោយ សូមប្រើ Horizontal Type tool មកសរសេរ “Merry Christmas” ក៏ដូចជាដាក់ Outer Glow ទៀតក៏បាន ជាការស្រេច។
    Final
    កុំ​ភ្លេចផ្ញើស្នាដៃរបស់លោកអ្នកមកកាន់ សំបុកអាយធី ផង :D

    No comments:

    Post a Comment

    Fashion

    Beauty

    Travel