មេរៀនទី១២: ការជួសជុលកុំព្យូទ័រ LAPTOP ACERធ្វើយ៉ាងណាដោះអេក្រង់ LCD ដែលខូចកុំព្យូទ័រ laptop ម៉ាក Acer Aspire សេរី 5670 ឬសេរី 5620
ការណែនាំដោះអេក្រង់ LCD ដែលខូចពីកុំព្យូទ័រ Acer Aspire 5670 ឬសេរី Aspire 5620 ខាងក្រោម នេះ ជាជំហានដោះដែលប្រហាក់ប្រហែលការដោះចេញកុំព្យូទ័រ Acer Travel Mate សេរី 4210/4270/4670 ប្រសិនបើកធ្វើតាមការណែនាំនេះ ដូចគ្នានឹងម៉ូលដែលផ្សេងទៀតដែរ។ ដើម្បីដោះកុំព្យូទ័រលោក អ្នកបិទសិន ទើបអាច ដោះមានសុវត្ថិភាព ដកចេញចរន្តអគ្គិសនីចរន្តឆ្លាស់ AC និងដោះចេញថ្មកុំព្យូទ័រ ត្រូវពិនិត្យអោយ បានច្បាស់ថាអស់ចរន្តហើយឬនៅ។
ជំហានទី១: មានវីសចំនួនប្រាំមួយគ្រាប់ នៅលើដែកគំរប ដោះវីសទាំងអស់ចេញក្រៅ
ផ្នែកខាងក្រោមនេះវីសជាប់ស្អិត នៅគំរប់ពិបាកមូលចេញក្រៅ លោកអ្នកអាចមូល ដោយប្រើទុលវីសមុខបួន ឬទុស វីស ផ្កាយ ទើបអាចដោះចេញបាន ពីគំរប ចេញពី សំណុំកុំព្យូទ័រ ដោះចេញវីសទាំង 6 ដែលឃើញនៅក្រោមគំរប់។
ជំហានទី២: ដោះដោយប្រយ័ត្ន នៅផ្នែកលើនៃអេក្រង់ LCD ពីគំរបអេក្រង់ បន្តមូលលើវីស
ជំហានទី៣: អេក្រង់ LCD ត្រូវបានមូលដកចេញក្រៅ
អេក្រង់បន្ទះ inverter ដែលដាក់នៅជាប់លើអេក្រង់ LCD គេមិនចាំបាច់ដោះអេក្រង់ LCD ក៏យើងអាចប្តូរ inverter បានដែរ។ ការដកដោះខ្សែកាបគឺជាការងាយបំផុត វានៅជាប់សងខាង inverter ហើយយើង អាចដោះដូរ inverter ដាក់ថ្មីតាមតម្រូវការ ចាំបាច់។
ជំហានទី៤: ដោះវីសទាំងអស់ដោយសុវត្ថិភាពចេអពីសន្លឹកទ្វា តែមានម៉ូដែលខ្លះមានវីសមូលតែពីរនៅលើ អេក្រង់ LCD នៅខាងលើជាប់សំណុំអេក្រង់។
ជំហានទី៥: ប្រសិនបើលោកអ្នកមិនចេះដោះអេក្រង់ inverter នៅជំហានទីបី លោក អ្នកនឹងអាច ផ្តាច់ខ្សែកាប ចេញពីជ្រុងខាងស្តាំដៃនាំ inverter។ អេក្រង់ LCD នេះមាន ខ្សែតភ្ជាង់ជាមួយអំពូល backlight។
ជំហានទី៦: ដោះអេក្រង់ LCD ដោយប្រយ័ត្នចេញពីគំរប ផ្តាច់ចេញខ្សែកាប video ចេញពីអេក្រង់ LCD។
ជំហានទី៧: ដោះចេញវីសបួមដោយសុវត្ថិភាពចេញពីអេក្រង់ LCD ចេញពីត្រចៀក ទ្វា មានវីសពីរនៅជ្រុងនៃ អេក្រង់។ ឥឡូវនេះលោកអ្នកអាចដោះអេក្រង់ LCD ខូច និងដូរចេញវាដាក់អេក្រង់ថ្មី។ លោកអ្នកមើលអេក្រង់ ដេលត្រូវជាមួយ Acer Aspire 5670 និងអេក្រង់ Acer Aspire 5620។
No comments:
Post a Comment