• ព័ត៌មាន បច្ចេកវិទ្យា

    បច្ចេក​វិទ្យា​

    Drop Down Menus CSS Drop Down Menu Pure CSS Dropdown Menu

    Friday, December 23, 2016

    ចុច​តែ​ប៊ូតុង​មួយ​ ធ្វើ​ឲ្យ​ Chrome និង Firefox ដើរ​លឿន​ដូច​ធម្មតា​វិញ

    ​ការ​បើក​ Tab ច្រើន​នៅ​លើ​​កម្មវិធី​ Chrome និង Firefox ជា​កត្តា​ចម្បង​មួយ​ដែល​បណ្ដាល​ឲ្យ​កុំព្យូទ័រ​ដើរ​យឺត ប៉ុន្តែ​ជា​មួយ​នឹង​ Extension ថ្មី​មួយ​អាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន។
    Extension OneTab ជា​ដំណោះស្រាយ​ដ៏​ប្រសើរ​មួយ​សម្រាប់​អ្នក​ចូល​ចិត្ត​បើក​ Tab ច្រើន​នៅ​ពេល​ប្រើ​ប្រាស់​ Browser Chrome និង Firefox ដោយ​សារ​វា​អាច​ជួយ​សន្សំ​សំចៃ​ Memory បាន​ដល់​ ៩៥% ដើម្បី​ជួយ​ឲ្យ​កុំព្យូទ័រ​ដំណើរ​ការ​លឿន។ ​
    ពេល​​ដែល​អ្នក​បាន​បើក​ Tab ច្រើន​នៅ​លើ​ Browser អ្នក​គ្រាន់​តែ​ចុច​លើ​ OneTab វា​នឹង​បម្លែង​ Tab ទាំង​នោះ​ទៅ​ជា​ Tab តែ​មួយ។ ក្រោយ​មក​ទៀត​ដើម្បី​ត្រឡប់​ចូល​ទៅ​កាន់​ Tab ណា​មួយ​វិញ​ អ្នក​គ្រាន់​តែ​ចុច​លើ​​ឈ្មោះ​របស់​វា​ជា​ការ​ស្រេច។
    ខាង​ក្រោម​នេះ​នឹង​បង្ហាញ​ពី​វិធី​ដំឡើង​ និង ប្រើ​ Extension OneTab៖​
    *សម្រាប់​ Chrome
    ដំបូង​ចុច​ត្រង់​នេះ រួច​ចុច​លើ​ពាក្យ​ថា​ ADD TO CHROME
    ​@ បន្ទាប់​មក​ចុច​លើ​ពាក្យ​ Add extension នោះ​ជា​ការ​ស្រេច
    @ ដើម្បី​បម្លែង​ Tab ច្រើន​ទៅ​ Tab មួយ​គ្រាន់​តែ​ចុច​លើ​សញ្ញា​ OneTab នៅ​ខាង​ស្ដាំ​ផ្នែក​ខាង​លើ ​
    ​​​​@ ចង់​ចូល​ទៅ​កាន់​ Tab ណា​មួយ​វិញ​គ្រាន់​តែ​ចុច​លើ​ឈ្មោះ​វា​តែ​ប៉ុណ្ណោះ
    *សម្រាប់ Firefox
    ដំបូង​ចុច​ត្រង់​នេះ​ រួច​ចុច​លើ​ពាក្យ​ Add to Firefox រួច​ចុច​ Install

    No comments:

    Post a Comment

    Fashion

    Beauty

    Travel