• ព័ត៌មាន បច្ចេកវិទ្យា

    បច្ចេក​វិទ្យា​

    Drop Down Menus CSS Drop Down Menu Pure CSS Dropdown Menu

    Sunday, December 25, 2016

    “របៀបប្រើប្រាស់ File History របស់ប្រព័ន្ធប្រតិបត្តិការ Windows សំរាប់ Back Up ទិន្នន័យ”

    របៀបប្រើប្រាស់ File History របស់ប្រព័ន្ធប្រតិបត្តិការ Windows សំរាប់ Back Up ទិន្នន័យរបស់អ្នក
     image
    File History គឺជាកម្មវិធី backup សំខាន់របស់ប្រព័ន្ធប្រតិបត្តិការ Windows 10 ដែលត្រូវបានណែនាំឱ្យប្រើប្រាស់ជាដំបូងក្នុងប្រព័ន្ធប្រតិបត្តិការ Windows 8។ File History មិនមែនគ្រាន់តែជាវិធីសម្រាប់​ restore កំណែមុននៃឯកសារនោះទេ វាថែមទាំងជាងកម្មវិធី backup ពេញលេញមួយផងដែរ។ បន្ទាប់ពីអ្នកបានបង្កើត File History អ្នកអាចភ្ជាប់ external drive ទៅកាន់កុំព្យូទ័ររបស់អ្នក ហើយ Windows នឹង backup ឯកសាររបស់អ្នកដោយស្វ័យប្រវត្តិ និងទៅតាមកាលកំណត់របស់អ្នក។
    របៀបក្នុងការបើកដំណើរការ File History
    File History រចនាឡើងមានភាពងាយស្រួលក្នុងការបើកដំណើរការខុសពីកម្មវិធី backup ដទៃទៀតដែលមានលក្ខណៈស្មុគស្មាញ។ ដើម្បីបើកដំណើរការ ជាដំបូងអ្នកត្រូវភ្ជាប់ external hard drive ទៅកាន់កុំព្យូទ័ររបស់អ្នក។ បន្ទាប់មក បើក Settings app ពី Start menu។ សូមទៅកាន់ Update & Security> Backup។
    សូមចុចលើជម្រើស "Add a drive" ក្រោម Backup using File History ដើម្បីបន្ថែម external drive ដែល File History នឹងធ្វើការ backup ទៅកាន់។ បន្ទាប់មកវានឹងបង្ហាញពីបញ្ជី external drive ទាំងអស់ដែលអ្នកបានភ្ជាប់ទៅកាន់កំព្យូទ័រ និងផ្តល់នូវជម្រើសសម្រាប់ការ backup។ អ្នកក៏អាចប្រើប្រាស់វិធីនេះតាមរយៈ Control Panel បានផងដែរ។ ប្រសិនបើអ្នកចង់ប្រើវិធីតាម Control Panel សូមចូលដំណើរការ Control Panel និងទៅកាន់ System and Security > File History។
     image
    ជ្រើសរើសយក drive ដែលអ្នកចង់ backup ទៅកាន់ បន្ទាប់មក Windows នឹងប្រើ drive សម្រាប់ ផ្ទុក File History។ ជម្រើស "Automatically back up my files" នឹងលេចឡើង ហើយត្រូវបើកដំណើរការដោយស្វ័យប្រវត្តិ។ ប្រព័ន្ធប្រតិបត្តិការ Windows នឹងធ្វើការ back up ​ឯកសាររបស់អ្នកទៅកាន់ drive ដោយស្វ័យប្រវត្តិរាល់ពេលដែលអ្នកភ្ជាប់ទៅកាន់កុំព្យូទ័ររបស់អ្នក។
     image
    របៀបក្នុងការកំណត់ File History
    ជ្រើសរើស "More options" ដើម្បីកំណត់ពេលវេលា backup File History របៀបក្នុងការរក្សាទុកឯកសារដែលបាន backup ហើយសំខាន់បំផុតនោះគឺ backup ឯកសារណាមួយ។ File History នឹង backup ឯកសាររបស់អ្នកដោយស្វ័យប្រវត្តិជារៀងរាល់ម៉ោងដោយ default ប៉ុន្តែអ្នកក៏អាចកំណត់ពេលវេលាបាន។ អ្នកអាចជ្រើសរើសការ backup រៀងរាល់ ១០ នាទីម្តង ១៥ នាទីម្តង ២០ នាទីម្តង ៣០ នាទីម្តង ១ ម៉ោងម្តង ៣ ម៉ោងម្តង ៦ ម៉ោងម្តង ១២ ម៉ោងម្តង ឬម្តងក្នុងមួយថ្ងៃ។
     image
    តាមលំនាំដើម File History នឹងកំណត់ការ​ backup ឱ្យ backup important folders នៅ​ folder home នៃគណនីរបស់អ្នក។ ដែលនេះរួមបញ្ចូលទាំង Desktop, Documents, Downloads, Music, Pictures និង folder Videos។ នេះរួមបញ្ចូលទាំង Roaming folder ដែលកម្មវិធីជាច្រើនរក្សាទុកនូវ application data, folder OneDrive របស់អ្នក និង folders ផ្សេងទៀត។ អ្នកអាចធីកយកបញ្ជី folder ទាំងអស់នៅក្នុង window និងបន្ថែម​ folder ជាច្រើនទៀតបានផងដែរ។ ជ្រើសរើស "Add a folder" អ្នកនឹងអាចជ្រើសរើស folder ណាមួយនៅលើកុំព្យូទ័ររបស់អ្នកសម្រាប់ backup។ អ្នកក៏អាចជ្រើសរើស folder និងប្រើប៊ូតុង "Remove" ដើម្បីកុំឱ្យ Windows backup។
    ចំណាំ : នៅក្នុង Windows 8  អ្នកមិនមានជម្រើសដើម្បីបន្ថែម folder ពី​ File History តែអ្នកត្រូវ add folders to a library ដើម្បី backup។
     image
    ដើម្បីធ្វើការ backup ទៅកាន់ drive ផ្សេងទៀត សូមប្រើប៊ូតុង "Stop using drive"។ វិធីនេះអនុញ្ញាតឱ្យអ្នកបញ្ឈប់ការ backup ទៅកាន់ drive បច្ចុប្បន្ននឹងចាប់ផ្តើម backup ទៅកាន់​ drive ថ្មីមួយទៀត។
     image
    នៅទីនេះតំណរ "See advanced settings" នឹងនាំអ្នកទៅកាន់ Control Panel ដែលផ្ដល់នូវជម្រើសផ្សេងទៀតដែលអនុញ្ញាតឱ្យអ្នកកំណត់ File History បាន។ សូមចុច "Advanced Settings" អ្នកនឹងឃើញជម្រើសថ្មីៗបន្ថែមទៀត រួមទាំងសមត្ថភាពដើម្បី view recent errors in the event Viewer សម្អាតកំណែចាស់ៗនៃឯកសារ និងអនុញ្ញាតឱ្យកុំព្យូទ័រផ្សេងទៀតដែលស្ថិតក្នុង group របស់អ្នក backup drive របស់អ្នកបាន។
     image
    របៀបក្នុងការ Restore ឯកសារពីការ​​ Backup
    ដើម្បី​ restore ឯកសារពី external drive របស់អ្នក សូមដំណើរការ Settings app ជ្រើសរើស "Update & Security" យក "Backup" ជ្រើសយក "More options" អូសចុះក្រោមរួចជ្រើសយក "Restore files from a current backup"។ អ្នកក៏អាចបើកដំណើរការ Control Panel រួចជ្រើសយក "System and Security" ជ្រើសយក "File History" រួចចុច "Restore personal files"។
     image
    របៀបក្នុងការ Restore ឯកសារពីក្នុងកម្មវិធី​ File Explorer
    អ្នកអាច restore ឯកសារមុនៗរបស់អ្នកបានយ៉ាងឆាប់រហ័សពីកម្មវិធី File Explorer។ សូមដំណើរការកម្មវីធី File Explorer រួច right click លើឯកសារដែលអ្នកចង់ restore រួចចុច "Restore previous versions"។ អ្នកក៏អាចចុចលើ "Properties" ហើយជ្រើសយកផ្ទាំង "Previous Versions"។
     image
    អ្នកនឹងឃើញ previous version របស់ឯកសារមុនៗរបស់ File History នៅទីនេះ។ 
     image
    អ្នកក៏អាចមើល previous version និងលុបឯកសារនៅក្នុង folder ណាមួយបានផងដែរ។ ដើម្បីធ្វើដូចនេះ សូមទៅកាន់ folder នៅក្នុងកម្មវិធី​ F​ile Explorer រួចចុចលើផ្ទាំង "Home" ហើយចុច "History"។
     image
    អ្នកនឹងត្រូវបង្ហាញជាមួយនឹងបញ្ជីនៃឯកសារដែលអ្នកអាច restore នៅក្នុង folder។
     image
    File History ជាជម្រើសសាមញ្ញ និងមានប្រយោជន៍ខ្ពស់សម្រាប់ការ backup ឯកសារព្រមទាំងមិនគិតថ្លៃអ្វីនោះទេ។ ប្រព័ន្ធប្រតិបត្តិការ Windows 10 អនុញ្ញាតឱ្យអ្នក create a system image backup ប្រសិនបើអ្នកចង់​ backup ពេញលេញនៃប្រព័ន្ធប្រតិបត្តិការរបស់អ្នក។

    No comments:

    Post a Comment

    Fashion

    Beauty

    Travel