• ព័ត៌មាន បច្ចេកវិទ្យា

    បច្ចេក​វិទ្យា​

    Drop Down Menus CSS Drop Down Menu Pure CSS Dropdown Menu

    Saturday, December 24, 2016

    មេរៀនទី៤: សៀគ្វី Inverter Board

    មេរៀនទី៤: ការស្វែងយល់ពីសៀគ្វី Inverter Board
    LCD
    សំរាប់ប្រភេទ LCD ថ្មីបំផុត Inverter board ត្រូវបានចូលរួមជាមួយ Power board ដូចដែលបាន បង្ហាញ រូបភាព ខាងលើ។ ប្រភេទអេក្រង់ LCD សេរីចាប់វាមាន Inverter board ដាច់ពីគ្នាពី Power board ដូចបង្ហាញក្នុងរូបភាពខាងក្រោម។
    LCDមានបួនប្រភេទ Inverter ដែលប្រើក្នុងអេក្រង់ LCD
    1. អាំងវឺតទ័រ Buck Royer
    2. អាំងវឺតទ័រ Push Pull (Direct Drive)
    3. អាំងវឺតទ័រ Half bridge
    4. អាំងវឺតទ័រ Full bridge
    លេខ 2,3 និង 4 ត្រូវបានហៅថា Direct Drive ពីព្រោះវាអាចបញ្ចេញទៅអោយ អាំងឌុចទ័រ Inductor (Buck Choke) ហើយកង់ដង់បានរកឃើញនៅក្នុង Royer Oscillator។
    4.1 អាំងវឺតទ័រ Buck Royer
    LCD
    ដ្យាក្រាម អាំងវឺតទ័រ Buck Royer
    LCDមូលដ្ឋាននៃសៀគ្វី អាំងវឺតទ័រ Buck Royer
    LCDសៀគ្វី អាំងវឺតទ័រ Buck Royer នៅក្នុងអេក្រង់ LCD
    កន្សោមប៉ាណែល សៀគ្វីអាំងវឺតទ័រតម្រូវការប្តូរពីតង់ស្យុង 12វ៉ុលនៃចរន្តជាប់អោយ ទៅជារាប់រយ ហើយនឹង រាបពាន់តង់ស្យង់ចរន្តជាប់ចេញទៅក្រៅ។ អាំងវឺតទ័រត្រូវបាន កែទំរងសៀគ្វីស៊ីមេទ្រី ក្នុងគោលបំណង ដើម្បីបំបែក បណ្តុំអំពូល Lamp ។ បញ្ចូលក្នុង សៀគ្វី Buck Converter ដែលផ្ទុក IC អាំងវឺតទ័រ (PWM IC) សៀគ្វី Buck P-Channel FET និងសៀគ្វី Buck Choke ហើយនិង Buck Doide។ សៀគ្វី Buck Converter បានប្តូរទៅជា ចរន្តជាប់ DC ដែលមានតង់ស្យុងទាប។ តង់ស្យុងខ្ពស់របស់ត្រង់ហ្វម Transformer និងត្រងស៊ីស្ទ័រគូរបាន បញ្ចេញតង់ស្យុងរាប់ រយវ៉ុលកង់ដង់សាទ័របាន ត្រួតពិនិត្យចរន្ត អំព្លី amplitude ឆ្លងកាត់អំពូល Lamp ជា វិជ្ជមានដោយទម្លាក់តង់ស្យុងប្រហែលស្មើរគ្នាអោយឆ្លងកាត់។ សៀគ្វីបានទទួលការ គាំទ្រនឹងបិទ អាំងវឺតទ័រ Inverter IC ក្នុងករណីដែលតង់ស្យុងឡើងខ្ពស់ ដែលបាន ផលិតតង់ស្យុងខ្ពស់ពី Transformer ដែលមានតម្លៃធម្មតា វាអាចរកឃើញខូច ឬ ដំណើរភ្លឹបភ្លែតៗនៃអំពូល។ IC អាំងវឺតទ័រត្រូវបានត្រួតពិនិ្យតមើលលើ Brightness ប្រេកង់ខ្ពស់តងស្យុង Transformer តាមធម្មតាដំណើរការពី 30 ទៅ 70KHz
    ចំណាំ: អេក្រង់ LCD បានរចនាឡើងមានប្រភេទ P-Channel FET រួមបញ្ចូលក្នុង IC និងតែសវាអាចប្រើប្រៀ ធៀបជាមួយវិធីសាស្រ្ត FET តម្លៃគិតជាអូម។។
    LCDLCDBuck P-Channel FET គឺ FU9024N, J598 ។ល។ ប្រភេទ FET IC គែ 4431, BE3V1J ។ល។ ត្រង់ស៊ីស្ទ័រមានចំនួន C5706, C5707 ។ល។
    LCD4.2   អាំងវឺតទ័រ Push Pull Inverter
    LCD
    អាំងវឺតទ័រ Push Pull Inverter បង្ហាញខាងលើ Q1 បានបើកឡើង។ ចរន្តឆ្លងកាត់ ខាងលើ ទៅ T1 បានបង្កើតតង់ស្យុងឆ្លងកាត់ទៅ T1 ទីពីរ កាលណា Q1 បានបិទ អេឡិចត្រង់ម៉ាញេទិចនៅក្នុង T1 បានធ្លាក់ចុះក្នុងអំឡុង រយះពេលងាប់ ហើយ Q2 ចរន្តឆ្លងកាត់ទាបពាក់កណ្តាលនៃ T1 អេឡិចត្រង់ម៉ាញេទិច បានកើនឡើង។
    4.3 អាំងវឺតទ័រ Half Bridge Inverter
    LCD
    អាំងវឺតទ័រ Half bridge គឺប្រហាក់ប្រហែលទៅនិងអាំវឺតទ័រ Push pull អេឡិចត្រង់ បានផ្តល់តាមទិសចរន្ត ប្រភេទអាំងវឺតទ័រនេះត្រូវបានរកឃើញជាមួយអេក្រង់ LCD ផងដែរ សៀគ្វីត្រួតពិនិត្យរបស់ Half bridge inverter គឺប្រហាក់ប្រហែលទៅនឹង push pull inverter។ ដ្យាក្រាមខាងលើបង្ហាគពី Channel IC ទោលគឺ Q1 និង Q2 អាំងវឺតទ័រ IC ខ្លះអាចមានពីរ Channel ក្នុងគោលបំណងធ្វើអោយតង់ស្យុង Transformer ខ្ពស់។
    ទិន្និផលនីមួយៗបានពី Transformer អាចប្រើជាមួយអំពូល Lamp មួយ។
    LCD
    4.4   អាំងវឺតទ័រ Full Bridge Inverter
    LCD
    អាំងវឺតទ័រ Full bridge គឺប្រហាក់ប្រហែលអាំងវឺតទ័រ Push pull inverter ប្រភេទ អាំងវឺតទ័រនេះគេច្រើនប្រើជា មួយអេក្រង LCD ដែលចេញចុងក្រោយបំផុត។
    គូរត្រង់ស៊ីស្ទ័រឆ្លាស់គ្នា ទោះបីចរន្តផ្តល់ប្រែត្រឡប់ពី Transformer ទីមួយ។ នេះបញ្ជាក់ ថា Q1 និង Q4 ចរន្តឆ្លងកាត់ពី Transformer ទីមួយហើយ Q2 និង Q3 ចរន្តនិងឡើង ឆ្លងតាម Transformer ទីមួយ។ សៀគ្វីត្រួតពិនិត្យអេក្រង់ហើយត្រួតពិនិត្យរលក Q1, Q2, Q3 និង Q4 សៀគ្វីត្រួតពិនិត្យប្រតិ្តបត្តិការដូចជា អាំងវឺតទ័រ push pull inverter និង អាំងវឺតទ័រ half bridge inverter លើកលែងតែត្រង់ស៊ីស្ទ័របួន FET កំពង់តែ ដំណើរការតែពីរ។ មានប្រភេទអេក្រង់ LCD ដូចជា HP1703 ដែលប្រើ IC អាំងវឺតទ័រ OZ960 ទិន្នផលទទួលបានពី IC អាំងវឺតទ័រអាចស្របទៅតង់ស្យុងខ្ពស់របស់ Transformer រូបភាពបង្ហាញខាងក្រោម។
    LCDបន្ទះសៀគ្វីអាំងវឺតទ័រ Full bridge inverter board
    សៀគ្វីអាំងវឺតទ័រ Full bridge inverter រចនាឡើងមាន 4 IC ដែល IC និមួយៗមាន FET (N និង P Channel) នៅក្នុងវា។ IC ទាំងពីរបានប្រើសំរាប់តង់ស្យុងខ្ពស់ពី Transformer
    LCDLCDN និង P Channel ដែលមានក្នុង Mosfet IC
    ចងចាំថា N និង P Channel Power Mosfet IC អាចមាននៅក្នុង SMD
    កំហុសរួមរកឃើញនៅក្នុង អាំងវឺតទ័រ Inverter Board
    1. ស្ងួត​ (មាននៅក្នុង Buck Choke ហើយមានតង់ស្យុងខ្ពស់ក្នុង Transformer)
    2. ក្តៅតង់ស្យុង Transformer ខ្ពស់
    3. ធ្លាយចេញត្រង់ស៊ីស្ទ័រ
    4. តម្លៃកង់ដង់បើក ធំ
    5. អាំងវឺតទ័រ វ៉ុយសីបបើកសៀគ្វី ឬបានបិទអូមខ្ពស់
    6. តម្លៃលកង់ដងសាទ័រចេញក្រៅបណ្តាលអោយ Shutdown និង Brightness ប្រែប្រួលផ្លាស់ប្តូរ។
    7. ជើងម្ជុល Pin ជាច្រើនឡើងក្តៅ បានបាត់បង់ការភ្ជាប់
    គួរអោយគត់សំគាល់ IC អាំងវឺតទ័រមានភាពរឹងមាំហើយបែរជាខូចវិញ។ ដែលមាន ឈ្មោះ IC TL451ACN, OZ960, OZ962, OZ965, BIT3105, BIT106, TL5001 ។ល។ វិធីវាស់ តង់ស្យុង និងរលកក្នុងអាំងវឺតទ័រ Inverter board។

    មេរៀនទី៥: ពីសៀគ្វី Start Circuit

    មេរៀនទី៥:   ស្វែងយល់ពីសៀគ្វី Start Circuit
    មានប្រភេទអេក្រង LCD ជាច្រើនដែលមានសៀគ្វី Star Circuit ដើម្បីត្រួតពិនិត្យតង់ ស្យុងពី Power Supply ទៅអនុភាពជើងម្ជុលនៃ IC អាំងវឺតទ័រ។ បន្ទះសៀគ្វីត្រូតពិនិត្យ សញ្ញាដែលចូលមកពីសៀគ្វី Main board និងតង់ស្យុងពី ០ និងតង់ស្យុងពីរឬបី ឬនៅ ចន្លោះ (2-5វ៉ុល)។ ប្រសិនបើសញ្ញាគឺសូន្យវ៉ុល ពេលនោះ IC អាំងវឺតទ័រនឹងមិនទទួល សំរាប់ប្រើតង់ស្យុងពី Power Supply ហើយប្រសិនបើសញ្ញាគឺតង់ស្យុង 2វ៉ុល (បើក)
    ខណ:ដែល IC អាំងវឺតទ័រនឹងបានបើក “បើក” ហើយតង់ស្យុងខ្ពស់របស់ Transformer និងបញ្ចូលភ្លើង ហើយ អំពូលបំភ្លឺអេក្រង់ឡើង។ សៀគ្វី Start Circuit ល្អប្រសើរដើម្បី ចាប់ផ្តើម ដោះស្រាយជាមួយអេក្រង់ LCD ដែលមិនបង្ហាញរូបភាព ប្រសិនជាលោក មើលមិនឃើញរូបភាព នោះលោកអ្នក មើលលើសៀគ្វី Star Circuit ហើយដោះចេញ ជួសជុលបញ្ហាទាំងនោះ។ សៀគ្វីនេះវាមានទំនាក់ទំនងជាមួយអំពូលបំភ្លឺអេក្រង់ LCD ទាំងមូល ដើម្បីអោយមើលឃើញរូបភាពដែលបង្ហាញពីប្រព័ន្ធកុំព្យូទ៏រ។
    LCDការបង្ហាញកំណត់ចំណាំ បិទបើក On/Off ក្នុងសៀគ្វីអាំវឺតទ័រ Inverter board លោកអ្នកមើលលើដ្យាក្រាម ខាងក្រោម នេះនឹងឃើញពីសៀគ្វី Start Circuit ធ្វើការ កាលណាកុំព្យូទ័រអេក្រង់បើកនៅដំណើរការល្អប្រសើរ គឺមានន័យថាខ្សែភ្ជាប់ពី VGA
    ទៅប្រព័ន្ធ CPU ដំណើរការធម្មតា ពេលនោះសៀគ្វី main board ដំបូងនឹងផ្ញើចេញ សញ្ញាបានបើក ដែលមាន តង់ស្យុង ប្រហែល 2 ទៅ 5វ៉ុលយោងទៅតាមប្រភេទ LCD លោកអ្នកវាស់តង់ស្យុងនៅលើ Q751។ សញ្ញាបើកបណ្តាលមកពី ​Q751 បានបើក ឡើងចូលទៅ Q752 ក៍បានបើកឡើងដែរ។ ដូច្នេះតង់ស្យុង 12វ៉ុលនឹងធ្លាក់បញ្ចេញពី ក្រៅទៅជើង C ត្រង់ស៊ីស្ទ័រនៃប្រភេទ TL145ACN ដែលជា IC អាំងវឺតទ័រ។
    LCDសៀគ្វី Star Circuit នៅក្នុងអេក្រង់ LCD
    LCDប្រសិនបើ main board មិនមានសញ្ញាបើក “ON” នោះមានន័យថា main board មាន បញ្ហា លោកអ្នកត្រូវ ត្រួតពិនិត្យមើលលើ Q751 និងត្រង់ស៊ីស្ទ័រ Q572 ដែលមិនបាន បើកដែរ ដូច្នេះតង់ស្យុងមិនធ្លាក់ទៅលើជើង Pin របស់ IC អាំងវឺតទ័រនោះនឹងបណ្តាល អោយអេក្រង់ទាំងមូលមិនបង្ហាញលេចចេញរូបភាព។
    មានប្រភេទអេក្រង់ខ្លះដែលប្រើ C945 និង A733 ផ្សំជាគួរក្នុងសៀគ្វី Start circuit ដូចជាប្រភេទអេក្រង់ Samsung 153វ៉ុល បានប្រើជាមួយ A6J ដែលមានត្រង់ស៊ីស្ទ័រ (PNP Digital Transistor) និង A8J(PNP Digital Transistor) ដូចបង្ហាញរូបភាព ខាងក្រោម។ត្រង់ស៊ីស្ទ័រទាំងពីរគឺជាប្រភេទត្រង់ស៊ីស្ទ័រឌីគីតាល់ និងមានរ៉េស៊ីស្ទង់ (4k7+4k7) ដែលជាប់ជាមួយត្រង់ស៊ីស្ទ័រនោះ។
    LCDការពិតការត្រួតពិនិត្យឆែកមើលលើ បញ្ហានេះជាការងាយស្រួលបំផុតដោយលោក អ្នក មើលលើ Main board សៀគ្វី ឬមើលវាស់លើ IC អាំងវឺតទ័រដោយផ្ទាល់។
    LCDដាក់ជើងឧបករណ៍វាស់បានដាក់ពីលើ ជើងខ្សែពណ៌ខ្មៅ និងជើងមួយទៀតពណ៌ខ្មៅដាក់ លើម៉ាស់ដី ឬដាក់ ចំលើវីស ឥឡូវនេះលោកអ្នកបើកអេក្រង់ LCD រួចហើយក្រឡេកមើល តង់ស្យុង។ ប្រសិនបើមានតង់ស្យុង 2ទៅ5 វ៉ុលនោះបញ្ជាក់ថា main board នោះ ដំណើរការធម្មតាហើយបញ្ជួនសញ្ញាយ៉ាងត្រឹមត្រូវ។ ប្រសិនបើមិនមានតង់ស្យុងដូច ដែលបានវាស់នោះទេ គឺបញ្ជាក់ថា main board មានបញ្ហាខូច។ ប្រភេទអេក្រង់ LCD Sumsung ដែលមានម៉ូដែល 153V, 173V, 510N, 710N និង 910N ដែលតែងតែ​ ជួបបញ្ហាមិនបង្ហាញ លើអេក្រង់ ដែលបណ្តាលមកពីខូច Microcontroller MCU។
    LCDបន្ទាប់មកប្រសិនបើបើក សញ្ញានិងបានប្រហែល 9 ទៅ 12វ៉ុលនៅលើ IC អាំងវឺតទ័រ ប្រសិនបើមានសញ្ញាចូលលើ ត្រង់ស៊ីស្ទ័រសៀគ្វី Star Circuit ហើយមិនមានទិន្នផល ចេញពីអាំងវឺតទ័រដែលសមាសធាតុមានឧបករណ៍ ការពារ ដោយ ហ្វុយស៊ីបមួយគ្រាប់ សំរាប់ការពារថាមពលតង់ស្យុងពី IC អាំងវឺតទ័រ។ ប្រសិនបើ ថាមពលតង់ស្ុង IC
    មានតម្លៃថយចុះខ្សោយ ប្រសិនបើហ្វុយស៊ីបមិនបានបើកសៀគ្វី ប្រសិនបើមានលទ្ធភាព លោកអ្នកអាចដោះ ដូរ ចេញ IC អាំងវឺតទ័រ ហើយធ្វើតែសឡើងវិញអេក្រង់ LCD ឡើង វិញ។ ប្រសិនបើមានបញ្ហាមិនបង្ហាញ លោកអ្នក អាចវាស់មើលលើ Meter ដែលបើកឬ បិទកំពង់តែរះឡើងធ្លាក់ចូលទៅក្នុង Microcontroller MCU ប្រសិនបើ លោកអ្នក អនុវត្តតែសលើអេក្រង់ LCD នៅល្អដើរធម្មតា​នោះយើងមិនចាំបាច់រកមើលលើ Main board សៀគ្វី Star Circuit ឬនៅក្នុងសៀគ្វីអាំងវឺតទ័រ។
    LCDប៉ាណែល LCD មិនអាចបញ្ចេញពន្លឺ ។ ហេតុដូច្នេះប្រព័ន្ធអំពូល កើតឡើងពន្លឺនៅលើ ប៉ាណែលនិងបែងចែកពន្លឺ សព្វពេញលើអេក្រង់ LCD។
    LCDប៉ាណែល LCD ដែលមានអំពូលនៅពីខាងក្រោយ
    LCDផ្នែកខាងក្នុងនៃអេក្រង់ LCD
    អេឡិចត្រូតស្ថិតលើអំពូលមានស៊ីតុណ្ហភាពទាប ខណ:ពេលដែលបញ្ចេញពន្លឺដែល វា មានជីវិតបានប្រហែល 50000ម៉ោង លក្ខណ:ពិសេសរបស់ Power Supply អាំងវឺតទ័រ Inverter ដែលបានបង្កើតប្រហែល 600 ទៅ 1000អំពែតាមតម្រូវការអាំងវឺតទ័រមាន Power Supply តូច។
    5.1   ការបង្ហាញលោតភ្លឹបភ្លែតៗ ហើយមានពណ៌ក្រហម
    តាមធម្មតាការបង្ហាញពណ៌ក្រហម ហើយលោតឡើងភ្លឹបភ្លែតៗក្នុងអេក្រង់ LCD បណ្តា មកពីមូលហេតុអំពូល Backlight (នៅចុចខាងលើ និងខាងក្រោមមានពណ៌ខ្មៅសង ខាងទាំងពីរ) សំរាប់ LCD ទាំងនោះយើងត្រូវ ត្រួតពិនិត្យមើលលើសៀគ្វី Inverter board ដែលឆ្លងកាត់អំពូល Backlight មានបញ្ហាជាមួយ LCD។ សរុបសេចក្តីមក អេក្រង់ LCD ប្រតិកម្មបណ្តាអោយអេក្រង់មិនបង្ហាញគឺមកពីសៀគ្វីនៅក្នុង Inverter boar ដែលវាធ្វើអោយពន្លឺឡើងភ្លឹបភ្លែតៗមិនបង្ហាញចេញនិងបណ្តាលអោយអំពូល Backlight មិនអាចបញ្ចេញ ពន្លឺហើយភ្លាមៗនោះវានិងបិទអេក្រង់បិទ។
    LCDការបង្ហាពីអំពូលដែលខ្មៅចុងសងខាងរបស់អេក្រង់ LCD ភាពខ្មៅនេះបណ្តាអោយ ពន្លឺលោតភ្លឹបភ្លែតៗ លោកអ្នកអាចដោះដូចអំពូលចេញទើបវាអាច ដំណើការធម្មតា
    LCDគន្លឹះភ្ជាប់របស់អំពូល Backlight
    LCDLCDកាបភ្ជាប់អំពូល Backlight
    LCDពេលដែលយើងដោះ Connector អំពូល Backlight ចេញក្រៅ
    LCDត្រង់ស្វ៉ម Transformer ដែលមានតង់ស្យុងខ្ពស់
    5.2   ដោះដូរអំពូល Backlight ចេញ
    LCD
    ដើម្បីដោះដូរ អំពូល Backlight ចេញជោគជ័យ លោកអ្នកត្រូវរុញចេញអំពូលចេញក្រៅ ដូចបង្ហាញក្នុងរូបភាព មានអំពូលខ្លះងាយស្រួលក្នុងពេលដោះចេញអាស្រ័យដោយ ប្រភេទអេក្រង់ LCD។ ដោះចេញអំពូលដោយ មិនចាំបាច់ដោះចេញប៉ាណែល LCD លោកអ្នកប្រើដៃថ្នមៗដើម្បីមិនអោយទង្គិចដល់អេក្រង់ LCD។
    LCD
    បន្ទះខ្សែអាត់ Tape Carrier Package TCP ខូចគ្មានមធ្យោបាយជួសជុលបានឡើយ
    5.3   សំណួរទាក់ទងទៅនិងអំពូល Backlight
    1. ធ្វើយ៉ាងណាដើម្បីអោយដឹងថាអំពូល Backlight នៅល្អឬខូច?
    លោកអ្នកដឹងថាអំពូល Backlight នៅល្អដូចទើបទិញថ្មីដែលអាចដំណើរការ អេក្រង់ LCD។ ប្រសិនបើខ្សែអំពូលបានភ្ជាប់ត្រូវស្រួល ប្រសិនបើមានពណ៌ក្រហមឬលោត ភ្លឹបភ្លែតៗនោះមានន័យថាអំពូល Backlight របស់លោកអ្នកខូចខុសប្រក្រតី។
    តើខ្ញុំអាចដំឡើងអំពូល 15អ៊ីងចូលក្នុង អេក្រង់ LCD 17អ៊ីង?
    លោកអ្នកអាចដូចអំពូល 15អ៊ីងចូលក្នុង អេក្រង់ LCD 17អ៊ីង បានប៉ុន្តែខាងលើនិងខាង
    ក្រោមនឹងបញ្ជាំងពណ៌មិនក្របដណ្តំគ្រប់គ្រាន់ ដោយសារតែអេក្រង់15អ៊ីងខ្លីជាងអេ ក្រង់ LCD 17អ៊ីងលោកអ្នកអាចមើលឃើញពណ៌ខ្មៅៗនៅជាយគែមសងខាង។
    តើខ្ញុំអាចដោះដូរអំពូល Backlight ពីប្រភេទអេក្រង់ដូចគ្នាមានទំហំដូចគ្នា ដែល ឧបមាថា អេក្រង់ទាំងពីរមានទំហំ 15អ៊ីងដូចគ្នា បានដែរឬទេ?
    លោកអ្នកអាចដូចអំពូលបាន ប៉ុន្តែលោកអ្នកត្រូវឆែកឡើងវិញ តង់ស្យុងនៃអំពូលពី អេក្រង់ LCD ទោះបីអេក្រង់ ទាំងពីរ នេះមានទំហំប៉ុនគ្នាក៍ដោយ លោកអ្នកវាស់អាំងតង់ ស៊ីតេអោយវាស្មើរគ្នាជាមុនសិន ទើបដូចអំពូល ទៅដំណើរការបានល្អ។ប្រសិនជាតង់ស្យុងមិន ស្មើគ្នាបណ្តាលអោយ ខ្មៅធៀបទៅនិងអំពូលថ្មី។តើលោកអ្នកអាចទិញអំពូលអេក្រង់ LCD នៅកន្លែងណា?
    លោកអ្នកអាចឆែកមើលលើ វិបសាយ ឬតាមហាងដែលមានលក់ឧបករណ៍កុំព្យូទ័រ
    តើលោកអ្នកអាចទិញអំពូល Backlight LCD មករក្សាទុកបានឬទេ?
    ដោយអនុលោមតាមលុយកាក់ របស់លោកអ្នកមានច្រើនឬយ៉ាងណា លោកអ្នកអាចទិញ អំពូលយកមទុកបាន ដែលមិនមានបញ្ហាអ្វីទាំងអស់ នៅពេលដែលមានអតិថិជនលោក អ្នកអាចដោះដូរអោយគេបាន។ លោកអ្នក អាចដឹងភ្លាមៗថាអេក្រង់ LCD មានបញ្ហាដូច ជាបង្ហាញហើយបានរលត់វិញ ឬលោតភ្លឺមភ្លែតៗ ឬមានសភាព ឡើងក្រហម ឬមានភាព ឡើងស្រអាប់មិនច្បាស់ នោះគឺបណ្តាលមកពីអំពូល Backlight ដែលត្រូវត្រួតពិនិត្យ។តើលោកអ្នកអាចដោះស្រាយការបង្ហាញលោតភ្លឹមភ្លែតដោយមិនចាំបាច់ដោះដូរ អំពូលBacklight បានដែរឬទេ?
    តាមធម្មតាប្រភេទអេក្រង់ LCD ថ្មីបំផុត វាមានសៀគ្វីកែតម្រូវមួយ កាលណាបង្ហាញ ឡើងភ្លឺមភ្លែតៗ (លោតបន្តិច បន្តួច) បង្ហាញហើយភ្លាមបានរត់បិទបាត់។ នេះមកពីមូល ហេតុអេក្រង់ LCD ប្រើ IC អាំងវឺតទ័រសេរី OZ960 វាចុះខ្យោយបណ្តាលអោយ លោត ឡើងភ្លឹមភ្លែតៗនៅពេលដំបូង។
    LCDសៀគ្វីអាំងវឺតទ័រ Inverter board

    No comments:

    Post a Comment

    Fashion

    Beauty

    Travel