• ព័ត៌មាន បច្ចេកវិទ្យា

    បច្ចេក​វិទ្យា​

    Drop Down Menus CSS Drop Down Menu Pure CSS Dropdown Menu

    Thursday, February 12, 2015

    របៀប​ធ្វើរូបភាព​ចាំងឆ្លុះ​នៅក្នុង Photoshop វគ្គ១

    រូបភាព​ដែល​ចាំង​ឆ្លុះ​ តាមបែប​ធម្មជាតិ​តែង​ត្រូវ​ការ​កញ្ចក់ ដើម្បី​បង្ហាញ​ផ្នែក​ម្ខាង​ទៀត ប៉ុន្តែ​ថ្ងៃនេះ​លោកអ្នក​នឹង​អាច​បង្កើត​វា​បាន​ដោយ​ខ្លួនឯង ដោយ​មិន​ត្រូវ​ការ​ទឹក​ ឬកញ្ចក់ឡើយ ។ Photoshop អាច​ជួយ​អ្នក​បាន ។
    mont-saint-michel-stock
    មុនពេល​កែប្រែ
    realistic-water-reflections-photoshop-result
    លទ្ធផល​សម្រេច

    ជំហានទី១៖ បង្កើត​ទឹក​ចាំង​ឆ្លុះ

    ជាដំបូង សូម​លោកអ្នក​បើក​​រូបភាព ដែល​អ្នក​ចង់​ធ្វើ​ឲ្យ​ចាំង​ឆ្លុះ ហើយ​ពង្រីក​ផ្ទៃ​ (Cavas) ដោយ​រក្សា​រូបភាព​នៅដដែល ដោយ​ចូល​ទៅកាន់ Image => Canvas Size រួច​សូម​បន្ថែម​ទំហំ​ទទឹង​រូប​ឲ្យ​វែង​ពីរដង ដើម្បី​អាច​ដាក់​រូប​ឆ្លុះ​ម្ខាង​ទៀត​បាន ។
    ចំណាំ៖
    • Cavas៖ កែប្រែ​ទំហំ ដោយ​គ្មាន​ទំនាក់​ទំនង​គ្នា រវាង​ទទឹង និង​បណ្តោយ (បើ Unchecked Relative)
    • Resize Image៖ កែប្រែ​ទំហំ​ដូចគ្នា តែ​បណ្តោយ និង​ទទឹង​ ត្រូវ​ប្រែ​ប្រួល​ស្របគ្នា ។
    realistic-water-reflections-photoshop-1
    realistic-water-reflections-photoshop-2
    • បន្ទាប់​មកទៀត​សូមចម្លង​ផ្ទួន (Duplicate) Layer រូបភាព​នេះ ដោយ​ចុច​តាម​ទម្រង់​ខ្លី (cmd+J ឬ Ctrl+J) ហើយ​ដាក់​ឈ្មោះ Layer នោះថា reflection ។
    • សូម​បន្ថែម​ Layer ថ្មី​មួយទៀត ខាងក្រោម Layer reflection ហើយ​ដាក់​ឈ្មោះ​វាថា ‘water’ ហើយ​សូមចាក់​ពណ៌ខៀវ លើ​ពាក់​កណ្តាល Layer នោះ ។
    • សូមភ្ជាប់ (Link) Layer ‘water’ និង ‘reflection’ ឲ្យ​ជាប់​គ្នា ហើយ​ដាក់ mask layer លើ ‘reflection’។
    • សូមឈរលើ Layer ដែល Mask នោះ ហើយ​ចាក់ gradient ដូច​រូប​ខាងក្រោម ។
    realistic-water-reflections-photoshop-3
    បន្តមកទៀត សូម​ចុច Mouse ស្តាំលើ Layer ‘reflection’ ដើម្បី select gradient Layer Mask នោះ រួច​ចូលទៅ​កាន់ Filter => Blur => Motion Blur និង​កំណត់​មុំ (Angle) ត្រឹម ៩០ ដឺក្រេ (degrees) ហើយ​និង Distance ត្រឹម ១០ pixels ។
    realistic-water-reflections-photoshop-4
    ដូចនេះ​អ្នក​នឹង​ទទួល​បាន រូបភាព​ចាំង​ឆ្លុះ មួយ​ជាស្រេច ។ សូម​បន្ត​អាន​គន្លឹះ​​ក្នុងការ​បន្ថែម​រលក ក្នុងទឹក​ឲ្យមើល​ទៅ​កាន់​តែ ដូច​រូបចាំឆ្លុះពិត ចុចទីនេះ ។

    No comments:

    Post a Comment

    Fashion

    Beauty

    Travel