របៀបធ្វើរូបភាពចាំងឆ្លុះនៅក្នុង Photoshop វគ្គ២-ចប់
បន្ទាប់ពីបានអនុវត្តន៍ នូវជំហានទី ១ នៅអត្ថបទមុនរួចមក សូមលោកអ្នកតាមដាន និងអនុវត្តន៍បញ្ចប់ដូចខាងក្រោម ៖
ជំហានទី២៖ បង្កើតទឹករលក (ជ្រួញៗ)
សូមលោកអ្នកបើក ឯកសារថ្មីមួយ (New Document) ហើយកំណត់ទំហំ ១០០០ x ២០០០ px ដាក់ពណ៌ប្រភេទ RGB ហើយចូលទៅកាន់ Filter => Noise => Add Noise ហើយកំណត់ចំនួនតម្លៃលេខឲ្យធំបំផុត ។
បន្ទាប់មកសូមចូលទៅកាន់ Filter => Blur => Gaussian Blur និងកំណត់ភាពកោង (Radius) ត្រឹមតម្លៃ 2 pixels ។
ហើយសូមឈរលើ Layers Panel ហើយចុចលើ Tab Channels រួចចុចលើ Red Layer ហើយកំណត់ Emboss ដោយចូលទៅកាន់ Filter => Stylise => Emboss និងកំណត់មុំ (Angle) ត្រឹមតម្លៃ ១៨០ ហើយកំណត់កំពស់ (Height) ត្រឹម ១ និងចំនួន (Amount) ដាក់ឲ្យធំបំផុត ។
សូមឈរលើ Green Layer ហើយធ្វើដូច Red Layer ដែរ ប៉ុន្តែកំណត់មុំត្រឹម ៩០ វិញ ។
សូមត្រឡប់មក Tab Layer វិញ ហើយសូមចុច Mouse ស្តាំ រួចរើសយក Layer From Background ដើម្បីបម្លែង Background ទៅជា Layer វិញ ។
ចំណាំ៖ ជាទូទៅ Background Layer ផ្លាស់ទីមិនបានទេ ។
បន្ទាប់មកទៀត សូមគូស បន្ថែមលើរូបដែលបានកែខាងលើ សូមប្រើ Pen Tool គូសតាមរូបខាងក្រោម ហើយសូមចូលទៅកាន់ Edit => Transform => Perspective ហើយទាញផ្នែកកែងខាងក្រោម ឲ្យឆ្ងាយ ចេញជារាងដូចរូបខាងក្រោម ៖
នៅពេលដែលគូសចេញ ជារាងហើយ សូមបន្តចូលទៅកាន់ Image => Image Size ហើយកំណត់កំពស់ចុះមកត្រឹម ១០០០ pixels ដើម្បីឲ្យចេញជារាងការេ ។
សូមរក្សាទុករូបដែលបានធ្វើរួចនេះ ជា File PSD សម្រាប់បន្ថែមចូលរូបដែលបានធ្វើនៅ ជំហានទី១ ។
ជំហានទី៣៖ ដាក់រូបរលកអង្កាញ់ៗចូលគ្នា
សូមត្រឡប់ទៅ File ចាស់វិញ (នៅអត្ថបទមុន) ហើយចុចលើ reflection layer ហើយ select ពាក់កណ្តាលរូប ដែលសម្រាប់ដាក់រលកទឹក អង្កាញ់ៗ ចូល ហើយចូលទៅកាន់ Filter=> Stylize => Displace ហើយកំណត់Horizontal Scale ត្រឹម ៣០ និង vertical scale ត្រឹម ៦០ ។ ហើយ select យក Stretch to Fit និង Repeat Edge Pixels ដូចរូប ។
បន្ទាប់ពីដាក់រូបចូលហើយ អ្នកនឹងទទួលបានរូបស្រដៀងខាងក្រោម ។
ជំហានទី៤: បង្កើតរូបចាំងឆ្លុះ
សូមបន្ថែម Layer ថ្មី ហើយបង្កើតជា select នៅចន្លោះកណ្តាល (ដើម្បីធ្វើឲ្យរូបដាច់គ្នា ដូចរូបមែនទែន) ហើយចូលទៅកាន់ Edit =>Fill ហើយជ្រើសរើស Black ។
សូមដក Select ចេញ ហើយកំណត់ Gaussian blur ត្រឹម ២០ pixels ។
សូមប្តូរ blending mode ទៅជា Soft Light និងកំណត់ភាពច្បាស់ Opacity ចុះមកត្រឹម ៨០% ។
ហើយសូមបន្ថែម Hue/Saturation ហើយកំណត់ Saturation ចុះមកត្រឹម -៣០ ។
សូមបន្ថែម ពណ៌ខ្មៅ និងស ទៅលើ Layer ដែលបានកែ ដោយប្រើប្រាស់ Preset: Green filter ។ កំណត់ blending mode ទៅជា Overlay និងភាពច្បាស់ (Opacity) ត្រឹម ៣០% ។
ជាចុងក្រោម សូមបន្ថែម Gradient ដោយកែ Layer និងកំណត់ពណ៌ពី transparent ទៅពណ៌ខ្មៅ ហើយកំណត់ Style ជា Radial, ជាមួយនឹង Scale ត្រឹម ១៥០% ។ កំណត់ blending mode ទៅជា Soft Light និងភាពច្បាស់ (Opacity) ត្រឹម ៣០% ។
No comments:
Post a Comment