របៀបប្រើមុខងារ BitLocker ដាក់លេងខសម្ងាត់លើ Flash Drive
ការទុកដាក់ទិន្នន័យ មិនថាឡើយ នៅលើកុំព្យូទ័រ មេម៉ូរីកាត ឬ USB Flash Drive នោះទេ គឺគួរតែ ទុកដាក់អោយបានត្រឹមត្រូវ ដោយដាក់ លេខសម្ងាត់លើវា ដើម្បីធានាថា នៅពេលយើងជ្រុះបាត់ យើងមិនសូវ ព្រួយបារម្ភ ខ្លាចគេ យកឯកសារទៅមើល ឬ យកទៅប្រើប្រាស់ ក្នុងផ្លូវងងឹតទេ នេះក៏ព្រោះតែ វាជាប់លេខសម្ងាត់ ហើយ ការដាក់លេខ សម្ងាត់យកល្អ គួរតែដាក់អោយមាន សុវត្ថិភាពខ្ពស់ ដោយមាន លាយនូវអក្សរតូចធំ និមិត្តសញ្ញា និង លេខ។ នៅថ្ងៃនេះ ក្រុមការងារ ខេមបូរីផត យើងខ្ញុំ សូមបង្ហាញពី របៀបដាក់លេខ សម្ងាត់លើ USB Flash Drive ដ៏មានប្រសិទ្ធិភាព ដោយប្រើប្រាស់ មុខងារមានស្រាប់នៅលើ Windows 7 ដល់ Windows 10 គឺ BitLocker។
មិនមានអ្វីជាការលំបាកនោះទេ ជាដំបូងបងប្អូន ត្រូវចូលទៅកាន់ កន្លែង Search ដោយវាយពាក្យថា BitLocker ហើយ សូមចុចលើពាក្យមួយ ដូចរូប ដើម្បីចាប់ផ្តើម បើកមុខងារនោះ។
មកដល់ចំណុចនេះ បងប្អូនត្រូវ វាយបញ្ចូលនូវ លេខសម្ងាត់ ដែលចង់ដាក់ ហើយ បញ្ជាក់ម្តងទៀត ដើម្បីអោយមានសុវត្ថិភាពខ្ពស់បងប្អូនគួរតែដាក់លេខសម្ងាត់ ដែលមានលាយបញ្ចូលគ្នារវាង លេខ និមិត្តសញ្ញា តួអក្សរតូចធំ ជាដើម រួចចុច Next។
ក្រោយពេលចុច Next រួចហើយ វានឹងផ្តល់ជម្រើសបី អោយអ្នក ដើម្បីរក្សាទុកនូវ File ដើម្បីងាយស្រួល Recovery មកវិញ នៅពេលដែលយើងភ្លេច លេខសម្ងាត់។ សូមចុចត្រង់ Save To File រួចកំណត់ទីតាំងដែលត្រូវទុកដោយខ្លួនអ្នក។ ដំណើរការចុងក្រោយ បងប្អូនរងចាំ យូរបន្តិច អាស្រ័យទៅតាមទំហំ USB Flash Drive របស់បងប្អូន បើ Flash ចំណុះធំ ដំណើរការកាន់តែយូរ ។
ដូច្នេះ សម្រាប់ប្រិយមិត្ត ដែលចង់ធ្វើការដាក់ លេខសម្ងាត់អោយ USB Flash Drive ដោយមិនចាំបាច់ប្រើប្រាស់កម្មវិធី អ្វីនោះ អាចរីករាយ ប្រើមុខងារ មានស្រាប់ជាប់ Windows 8 ដ៏មានប្រសិទ្ធិភាព គឺ BitLocker នេះឯង។








No comments:
Post a Comment