• ព័ត៌មាន បច្ចេកវិទ្យា

    បច្ចេក​វិទ្យា​

    Drop Down Menus CSS Drop Down Menu Pure CSS Dropdown Menu

    Thursday, February 12, 2015

    របៀបកែ​ពណ៌ស្បែកមុខឲ្យ​សខ្ចី នៅក្នុង Photoshop

    តើលោក​អ្នក​ចាប់​អារម្មណ៍​លើ​ភាព​ខុសប្លែក​ នៃ​ឥទ្ធិពល​​របស់ Photoshop ដែរ​ឬទេ​? គន្លឹះ​នេះ​គេ​ច្រើន​​ប្រើ​​សម្រាប់​ផលិត​ផល​​លក់​ឡេ កែ​សម្ផស្ស​ស្បែក​មុខ ឬ​សម្រាប់​ដាក់លើក្របទស្សនាវដ្តីជាដើម … ។
    ថ្ងៃនេះសំបុកអាយធី សូមនាំយកគន្លឹះ​ថ្មី​មួយទៀត ក្នុងការ​កែខៃ​ផ្ទៃមុខ ពីស្បែកស្រអាប់ មកជាភ្លឺស្រស់ថ្លា​ ដោយអនុវត្តន៍​គន្លឹះ​ងាយៗ ដួចខាងក្រោម៖
    01_550
    ចំណាំ៖ គន្លឹះនេះប្រើប្រាស់ Adobe Photoshop CS6  តែលោកអ្នកអាចប្រើប្រាស់កំណែដទៃបាន​ដូចគ្នា។

    ជំហានទី១៖

    សូមបើករូបភាព​ ដែលលោកអ្នក​ចង់កែខៃ រួចធ្វើការកែប្រែ និងបន្ថែម Layer ។ សូមពិនិត្យមើល​ត្រង់ ផ្នែកខាងក្រោម​នៃ Layers Pallet (មើលរូប) ហើយសូមចុចលើ Icon Adjustment Layer និងចុចលើ Solid Color ។
    01aSolid Color
    សូមកំណត់ពណ៌ Solid ទៅជាពណ៌ ស
    color picker
    បន្ទាប់ពីលោកអ្នកបានជ្រើសយកពណ៌ បានត្រឹមត្រូវនោះ វានឹងចេញ​លទ្ធផល​ដូចរូបខាងក្រោម
    Add an Adjustment

    ជំហានទី២៖

    បន្ទាប់មកទៀត សូមលោកអ្នក​កំណត់ Layer Properties ដោយពិនិត្យត្រង់ Layers palette រួចកំណត់ Color Fill layer’s Blend Mode ពី Normal មកជា Soft Light (មើលរូប) ។
    Soft-light
    បន្ទាប់មក​សូមចុចពីរដង លើ Layer ដែលដាក់ពណ៌ ស នោះវានឹងបង្ហាញផ្ទាំង Layer Style ដូចរូបខាងក្រោម ។
    នេះជា Setting ទូទៅ ដែលមិនទាន់កែប្រែតម្លៃ
    Current-Setting
    សូមលោកអ្នក​កែប្រែតម្លៃ​ដោយ ចុច Key ALT ឲ្យជាប់ ហើយចុច Mouse ស្តាំ (កែតម្លៃតាមរូប) រួចចុច OK ដើម្បីបិទផ្ទាំង Layer Style ។
    Adjustment
    សូមពិនិត្យ​ត្រង់ Layer នឹងមានការកែប្រែ បន្ទាប់ពីបានអនុវត្តន៍​តាមលំនាំ​ខាងលើ ។
    Color-fill
    នោះលោកអ្នក​នឹងទទួលបាន Layer ដែលមានទម្រង់​ដូចខាងក្រោម ។
    Look like
    បន្តមកទៀត សូមលោកអ្នកចុចផ្គួប Ctrl + J ដើម្បីបង្កើត Layer ដដែលៗ ខាងលើ (លោកអ្នកអាចបង្កើត Layer ពី ៣ ទៅ ៥ Layers តាមតែលោកអ្នក​ចង់បាន ដើម្បីកំណត់ Effect ទៅលើរូបភាព​ដែលអ្នក​ចង់​កែខៃ) រួចចងវាជាក្រុម (Group) ដោយចុចផ្គួប Ctrl + G ។
    Group Layer
    នោះលោកអ្នកនឹងទទួលបាន Group 1 ដែលមាន Layer ដដែលៗ ដែលបាន​បង្កើត​ខាងលើ ។
    Group
    សូមលោកអ្នកឈរលើ Layer Group 1 រួចបន្ថែម Mask ទៅលើ Layer នោះដោយ ចុចលើ​ icon ទី៣ ខាងក្រោម នៃ Layer Pallet (ក្បែរ Layer Style icon – fx) ហើយ​សូមចុចផ្គួប Ctrl + I ដើម្បីបញ្ច្រាស Layer Mask ។ នោះរូបភាព (Layer ឈ្មោះ Background) នឹងវិលទៅ​រក​សភាព​ធម្មតា​វិញ សូមមើលរូប ។
    Invert Mask

    ជំហានទី៣៖

    ជាចុងក្រោយ សូមប្រើប្រាស់ Brush Tool ដើម្បីកែពណ៌ស្បែក​នៃរូបភាព ។
    ចំណាំ៖ នៅពេលប្រើប្រាស់ Brush Tool សូមឈរលើ Layer Group 1 ហើយកំណត់ពណ៌ខាងមុខ (Foreground Color) ជាពណ៌ស ទើបអាចលុបចេញជា ស ។
    រូបភាព​ដែលបាន​លុបខ្លះៗហើយ
    Thing look like
    រូបភាព​ដែលបានលុបស្រលះ សស្អាត
    Paint
    final-result

    No comments:

    Post a Comment

    Fashion

    Beauty

    Travel