សរសេរកម្មវិធី Android ដោយប្រើទូរសព្ទដៃ
ជាទូទៅក្នុងការសរសេរកម្មវិធីសម្រាប់ Android យើងតែងតែសរសេរក្នុងកម្មវិធី Eclipse ឫកម្មវិធីផ្សេងៗជាច្រើនទៀតនៅលើម៉ាស៊ីនកុំព្យូទ័រ។ មកដល់ចំណុចនេះ គេតែងតែគិតថា ទូរសព្ទ (mobile devices) មិនអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការ compile code នោះទេ ប៉ុន្តែថ្ងៃនេះ សំបុកអាយធី សូមណែនាំកម្មវិធីតូចថ្មី ដែលលោកអ្នកអាចដំឡើងនៅលើ Android device ដើម្បីធ្វើការសរសេរកូដកម្មវិធីផ្សេងនៅក្នុងនោះតែម្តង។

អត្ថបទគួរអាន បង្កើតកម្មវិធី Android ដោយមិនចាំបាច់ចេះកូដ
AIDE គឺជាកម្មវិធី integrated development environment (IDE) ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីអាចឲ្យអ្នកប្រើប្រាស់ Android device អាចសរសេរ ឫអភិវឌ្ឍកម្មវិធីសម្រាប់ Android នៅលើ device នោះផ្ទាល់តែម្តង។ កម្មវិធីនេះ បានដាក់ភ្ជាប់មកជាមួយនូវមុខងារ ជាច្រើនដូចជា Rich editor, code completion, real-time error checking, refactoring ក៏ដូចជា smart code navigation ជាដើម។
AIDE អាចយកមកធ្វើការសរសេរកម្មវិធី Java console applications ឫក៏កម្មវិធីដែលប្រើប្រាស់ Java/Xml និង the Android SDK ក៏ដូចជាកម្មវិធីដែលប្រើប្រាស់ C/C++ និង Android NDK បានផងដែរ។ AIDE អាច compatible ជាមួយនឹង projects របស់ Eclipse ឫក៏ Android Studio បានយ៉ាងពេញលេញ ដូចនេះលោកអ្នកអាចធ្វើការសរសេរកូដ និងធ្វើការបញ្ចូន sourcecode ទៅវិញឫទៅមក រវាងកុំព្យូទ័រនិងទូរសព្ទ ឫរក្សាទុកនៅក្នុង Dropbox ក៏បាន។ AIDE ក៏អាច support Git សម្រាប់ការប្រើប្រាស់ professional development បានផងដែរ។

AIDE ក៏មានដាក់ភ្ជាប់មកជាមួយនូវមេរៀនសម្រាប់ធ្វើការសិក្សាអំពី Android app development និង Java programming ផងដែរ។ ដោយអនុវត្តតាមមេរៀនទាំងនោះ លោកអ្នកអាចយកអ្វីបានរៀននោះ យកមកអនុវត្តនៅលើ app project បានផ្ទាល់តែម្តង។
AIDE នឹងប្រែក្លាយ Android device របស់លោកអ្នកឲ្យក្លាយជា development computer ដ៏តូចមួយ សម្រាប់ធ្វើការ browse និងកែប្រែកូដរបស់លោកអ្នកគ្រប់ទីកន្លែង។ តើលោកអ្នកយល់យ៉ាងណាដែរចំពោះកម្មវិធីនេះ? សូមដាក់មតិនៅខាងក្រោម 

No comments:
Post a Comment