គន្លឹះក្នុងការ Search អត្ថបទក្នុងឯកសារ
លោកអ្នកប្រហែលជាធ្លាប់តែធ្វើការស្វែងរក (search) ឯកសារផ្សេងៗ ដូចជា file ដែលមានឈ្មោះថា MyCV ឬ ដែលមានប្រភេទជា *.doc ជាដើម -ល-។ ជាមួយនឹង សំបុកអាយធី ថ្ងៃនេះ លោកអ្នកនឹងទទួលបានចំណេះដឹងថ្មី ប្លែកមួយទៀត គឺ Search អត្ថបទក្នុងឯកសារតែម្តង មានន័យថា លោកអ្នកអាចស្វែងរកព័ត៌មានខាងក្នុង file MyCV តែម្តង។ ចង់ដឹងថា ត្រូវធ្វើយ៉ាងណានោះ សូមតាមដានជាមួយ សំបុកអាយធី ដូចតទៅ៖
វិធីទីមួយ៖ ប្រើប្រាស់ Windows Search
មុខងារក្នុងការ search ដែលមានមកស្រាប់នៅក្នុង Windows ជំនាន់ថ្មីៗនេះ គឺមានលក្ខណៈល្អប្រសើរច្រើន ជាងជំនាន់មុនៗ។ យ៉ាងណាម៉ិញ ជាទូទៅ (default) មុខងារនេះ នឹងមិនធ្វើការ search ទៅផ្នែកខាងក្នុងរបស់ file ណាមួយទេ។ ដើម្បីបើកដំណើរការមុខងារនេះ លោកអ្នកនឹងត្រូវ៖
ជាដំបូង សូមចុចគ្រាប់ចុច Win នៅលើក្តារចុច និងវាយបញ្ចូលពាក្យថា indexing options

បន្ទាប់មក សូមចុច Advanced > File Types tab


នាពេលដែលលោកអ្នកចុចលើប្រភេទ ណាមួយដែលមាននៅក្នុងតារាងនោះ ឧទាហរណ៍ថា doc នោះលោកអ្នកនឹងឃើញមានជម្រើស Index Properties and File Contents ដែលមានន័យថា Windows នឹងធ្វើការ search ចូលទៅក្នុងទិន្នន័យខាងក្នុងរបស់ប្រភេទ file នេះ ។ ប្រសិនបើលោកអ្នកចង់ធ្វើការ search ទិន្នន័យនៅក្នុងប្រភេទ file ណាមួយជាក់លាក់នោះ សូមប្តូរពី Index Properties Only ទៅជា Index Properties and File Contents រួចចុច OK ជាការស្រេច។
យ៉ាងណាម៉ិញ លោកអ្នកក៏អាចធ្វើការបង្ខំឲ្យ Windows ធ្វើការ search ទិន្នន័យខាងក្នុង file នៅក្នុង folder ណាមួយបានដែរ ។ ជាដំបូងសូមចូលទៅកាន់ folder ណាមួយ និងចុច View (menu) > options > Search tab និងជ្រើសយក Always search file names and contents រួចចុច OK ជាការស្រេច។
វិធីទីពីរ៖ ប្រើប្រាស់កម្មវិធី Agent Ransack
មានកម្មវិធីជាច្រើនដែលអាចជួយលោកអ្នកក្នុងការ search បែបនេះ យ៉ាងណាក្តី កម្មវិធី Agent Ransack អាចចាត់ទុកថាជាកម្មវិធីដ៏មានប្រសិទ្ធភាពខ្ពស់មួយសម្រាប់ការងារនេះ។ កម្មវិធីនេះនឹងអាចប្រាប់លោកអ្នកយ៉ាងច្បាស់ថាពាក្យដែលលោកអ្នកស្វែងរក ស្ថិតក្នុងបន្ទាត់ណា ហើយមានពាក្យនោះ ប៉ុន្មានដងក្នុង file នោះ និងចំណាយរយៈពេលតិចទៀតផង។ លោកអ្នកអាចចុច ទីនេះ ដើម្បីចូលទៅទាញយក។
វិធីផ្សេងទៀត៖ ប្រើប្រាស់សំឡេង?
បើតាមពាក្យចចាមរ៉ាម បានលើកឡើងថា Cortana របស់ Windows 10 នឹងមានសមត្ថភាពក្នុងការ search បែបនេះ។ តើលោកអ្នកបានត្រៀមខ្លួនសម្រាប់ Windows ថ្មីនេះ ហើយឬនៅ?
អត្ថបទគួរអាន តើ PC លោកអ្នកអាចដំឡើង Windows 10 បានទេ?
សំបុកអាយធី សង្ឃឹមថា អត្ថបទនេះនឹងអាចជួយដល់លោកអ្នក ដែលកំពុងធ្វើការស្វែងរកឯកសារណាមួយ ដែលលោកអ្នកមិនចាំឈ្មោះ file ប៉ុន្តែចាំនូវទិន្នន័យខាងក្នុង ជាដើមនោះ។ ដូចនេះ កុំភ្លេចចុច LIKE 


No comments:
Post a Comment