• ព័ត៌មាន បច្ចេកវិទ្យា

    បច្ចេក​វិទ្យា​

    Drop Down Menus CSS Drop Down Menu Pure CSS Dropdown Menu

    Sunday, August 14, 2016

    ៥ គេហទំព័រសម្រាប់រៀន IT Online ដោយឥតគិតថ្លៃ

    ព័ត៌មានវិទ្យា ឫ Information Technology(IT) គឺជាជំនាញ​មួយ​ដ៏​ពេញ​និយម​ និង​គួរ​ជា​ទី​ចាប់​អារម្មណ៍​សម្រាប់​សិស្ស និស្សិត​របស់​កម្ពុជា ។ និស្សិត​​ផ្នែក​នេះ​ភាគ​ច្រើន តែង​តែ​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​ទៅ​បរទេស​ដូចជា ​ប្រទេស​ឥណ្ឌា​ជាដើម ប៉ុន្តែ​វា​ទាម​ទារ​ឲ្យ​យើង​មាន​សមត្ថភាព​ខ្ពស់ រួម​ផ្សំ​​នឹង​ផល​វិបាក​ជាច្រើន ដូចជា​​បន្លាស់​ប្តូរ​មជ្ឈដ្ឋាន​រស់នៅ ​មិត្ត​ភក្តិ​បងប្អូន ច្បាប់​ទម្លាប់ របប​អាហារ​ជាដើម ។ ចុះ​ប្រសិន​បើ​យើង​អាច​សិក្សា Online មិន​ចាំបាច់​ឃ្លាត​ពី​គ្រួសារ ជួប​ជុំ​មិត្តភក្តិ​ជា​ធម្មតា និង​សិក្សា​ដោយ​មិន​ចាំបាច់​ចំណាយ​ថ្លៃ​វគ្គសិក្សា តើ​យើង​គួរ​ពិចារណា​ដែរ​ឫទេ? ថ្ងៃនេះ សំបុក​អាយធី សូម​លើក​យក គេហទំព័រ​ចំនួន​ប្រាំផ្សេង​គ្នា ដែល​អនុញ្ញាត​ឲ្យ​លោកអ្នក​ធ្វើការ​សិក្សា​ជំនាញ​ព័ត៌មា​នវិទ្យា​តាម online និង​ឥត​គិត​ថ្លៃ ។

    គេហទំព័រទីមួយ និងល្បីល្បាញជាងគេ នោះគឺ www.edx.org

    homepage_composite_july-23-2013
    EdX គឺជាគេហទំព័រដែលបង្កើតឡើងរួមគ្នាដោយសាកលវិទ្យាល័យ Harvard និងវិទ្យាស្ថាន MIT ។ ក្នង​គេហទំព័រ​នេះ​មាន​មុខវិជ្ជា​ជា​ច្រើន​ដូចជា law, history, engineering, business, computer science, public health ដែល​សហការ​រួមគ្នា​ដោយ​សាកល​វិទ្យាល័យ​ប្រមាណ​ ២៨ សាកល​វិទ្យាល័យ ។ សម្រាប់​វគ្គ​សិក្សា​ថ្មី​ថ្នាក់ Introduction to Computer Science គឺ​នឹង​ចាប់​ផ្តើម​នៅថ្ងៃ​ទី ០១ ខែមករា ឆ្នាំ ២០១៤ និង​ថ្នាក់ Foundations of Computer Graphics នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១៣ នេះហើយ ។

    គេហទំព័រទីពីរ គឺ www.coursera.org

    coursera
    មិនខុសពី EdX ឡើយ Coursera គឺជាគេហទំព័រដែលបង្កើតឡើងក្នុងគោលបំណងជួយដល់សិស្ស និស្សិតទូទាំងសកលលោក ដើម្បីពង្រីក និងពង្រឹងចំណេះដឹងរបស់ខ្លួនតាមរយៈ Internet។ គេហទំព័រនេះ មានសាកលវិទ្យាល័យប្រមាណ ៧៦ ផ្សេងគ្នាជាដៃគូ ជាមួយនឹងមុខវិជ្ជាប្រមាណ ៤៣៤ មុខសម្រាប់ជ្រើសរើស។ សម្រាប់វគ្គសិក្សាថ្មី ថ្នាក់Programming Languages ដែលផ្តល់ដោយ University of Washington នឹងចាប់ផ្តើមនៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៣នេះហើយ ។

    គេហទំព័រទីបី គឺ www.alison.com

    alison2
    ALISON ឫ Advance Learning Interactive Systems Online គឺ​ជា​គេហ​ទំព័រ​មួយ​ផ្សេង​ទៀត​ដែល​ផ្តល់​នូវ​មុខ​វិជ្ជា ប្រមាណ ៥៥៩ មុខ ដែល​ចែក​ជា​ ១០ ផ្នែក​ផ្សេងៗ​គ្នា ។​ នៅ​ទីនេះ​មិន​មាន​កំណត់​ថ្ងៃ​ចូល​រៀន ដូច​គេហ​ទំព័រ​ខាងលើ​ទេ។​ លោក​អ្នក​នឹង​សិក្សា​ជាមួយ​វីដេអូ​ដែល​បាន​ថត​ទុក និង​មាន​កិច្ចការ​ស្រាវជ្រាវ (Assignment) នៅ​ចុង​បញ្ចប់​នៃ​វគ្គនីមួយៗ ។​

    គេហទំព័រទីបួន គឺ www.udacity.com

    182486v1
    Udacity ត្រូវ​បាន​បង្កើត​ឡើង​ដោយ និស្សិត​សាកល​វិទ្យាល័យ Stanford គឺ​លោក Sebastian Thrun និង​លោក Peter Norvig នៅពេល​ដែល​ពួក​គាត់​បាន​បើក​ថ្នាក់ Introduction​ to Artificial Intelligence តាម online ដោយ​មិន​គិត​ប្រាក់ ។ មុខ​វិជ្ជា​នៅ​ក្នុង Udacity ត្រូវ​បាន​ចែក​ចេញ​ជា ៥ ផ្នែក និង ៣ កម្រិត ។ នៅ​ទីនេះ មាន​វីដេអូ​មេរៀន​, forum, លំហាត់ មិន​ចាញ់​គេហទំព័រ​ទាំងបីខាងលើនោះទេ ។

    គេហទំព័រទីប្រាំ គឺ www.open2study.com

    opento-study-mooc1
    គ្រាន់​តែ​ឭ​ឈ្មោះ​ក៏​អាច​ដឹង​ថា គេហទំព័រ​នេះ​ជាកន្លែង​បើកទូលាយ​សម្រាប់​អ្នក​សិក្សា​រៀន​សូត្រ​ដែរ ។ នៅ​ទីនេះ​មុខ​វិជ្ជា​សិក្សា​ត្រូវ​បាន​បែង​ចែក​ជា ៨ ផ្នែក​ផ្សេង​គ្នា ។ វគ្គ​សិក្សា​ថ្មី ថ្នាក់ Writing for the Web និង​ថ្នាក់ Concepts in Game Development នឹង​ចាប់​ផ្តើម​នៅថ្ងៃ​ទី ០៩ ខែកញ្ញា ឆ្នាំ២០១៣ នេះ ។
    ជា​ការ​ពិត​ណាស់ ការ​សិក្សាត្រូវ​ការ ការ​ខិត​ខំ​ព្យា​យាម គួប​ផ្សំ​នឹង​ការសិក្សា online បែប​នេះ​ផង​នោះ រឹត​តែ​តម្រូវ​ឲ្យ​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​ទ្វេដង ។ សំបុកអាយធី ជួយ​បាន​ត្រឹម​ប៉ុណ្ណេះ​ទេ រឿង​បន្ត​បន្ទាប់​ គឺ​ត្រូវ​មើល​ថា លោក​អ្នក​ប្រឹង​ប្រែង​ដល់​កម្រិត​ណា ហើយ 🙂

    No comments:

    Post a Comment

    Fashion

    Beauty

    Travel