គន្លឹះប្រើប្រាស់ Windows 10 កាន់តែប្រសើរ
Windows 10 ដែលកំពុងស្ថិតនៅក្នុងដំណាក់កាលដាក់ឲ្យប្រើប្រាស់សាកល្បងនៅឡើយនោះ គឺជាជំនាន់ថ្មីចុងក្រោយ បន្ទាប់ពី Windows 8.1 ដែលត្រូវបានដាក់បញ្ចូលនូវចំនុចពិសេសៗ និងថ្មីៗជាច្រើន រូមមាន Cortana, Start Menu, Gaming features ជាដើម។ ជាមួយគ្នានេះ សំបុកអាយធី សូមណែនាំគន្លឹះខ្លះៗ ក្នុងការប្រើប្រាស់ Windows 10 ឲ្យកាន់តែមានប្រសិទ្ធភាព និងកាន់តែប្រសើរឡើង រួមមាន ដូចតទៅ៖
អត្ថបទគួរអាន ចំណុចត្រូវដឹងពេលដំឡើង Windows 10
ប្រើប្រាស់ Keyboard Shortcuts
Keyboard shortcuts គឺជាមធ្យោបាយដ៏ល្អប្រសើរមួយ ដើម្បីជួយសម្រួលល្បឿនការងារ និងបង្កភាពងាយជាច្រើន មិនថានៅក្នុង Windows ឬ Mac នោះទេ ដែលនៅក្នុង Windows ថ្មីនេះ មាន shortcut មួយចំនួន ដែលគួរជាទីកត់សម្គាល់ រួមមាន៖
Windows key + A ដើម្បីដំណើរការ Action Center
Action Center ជាទីប្រជុំដំណឹង បញ្ហាផ្សេងៗ ដែលទាក់ទងទៅនឹង Windows របស់លោកអ្នក ដែលជាមួយគ្នានេះ លោកអ្នកអាចធ្វើការបើក បិទមុខងារមួយចំនួន ដូចជា tablet mode, airplane mode, Location, Wifi ឬក៏ធ្វើការផ្លាស់ប្តូរ display settings ជាដើម។
Windows Key + I ដើម្បីដំណើរការ Settings App
Settings នឹងក្លាយជាកម្មវិធីជំនួស Control Panel ក្នុងការគ្រប់គ្រងការកែប្រែផ្សេងៗនៅលើ device ។ ការផ្លាស់ប្តូរម៉ោង ភាសា ឫកំណត់ User Account ជាដើម គឺសុទ្ធតែស្ថិតនៅក្នុងទីនេះទាំងអស់។
Windows Key + X ដើម្បីដំណើរការ Power User Menu
ប្រសិនបើលោកអ្នកចុច shortcut នេះនៅក្នុង Windows 7 វានឹងដំណើរការ Windows Mobility Center ប៉ុន្តែជាមួយនឹង Windows 8 វានឹងដំណើរការ power user menu ដែលលោកអ្នកអាចធ្វើការ access លើមុខងារសំខាន់ៗ របស់ Windows ដែលលោកអ្នកតែងតែត្រូវការ រួមទាំង Mobility Center ផងដែរ ។
កាន់ថ្មបានកាន់តែយូរជាមួយនឹង Battery Saver
សូមចុច Windows + I ដើម្បីចូលទៅកាន់ Settings រួមចូលទៅកាន់ System > Battery saver > Battery saver setting និងធ្វើការធីក (check) យក នូវប្រអប់ Turn battery saver ~ និងកែប្រែចំនួនភាគរយដែលលោកអ្នកចង់បានជាការស្រេច។
ដំណើរការ Application កាន់តែលឿន នៅក្នុងពេល Startup
ប្រសិនបើលោកអ្នកបើកដំណើរការ Windows 10 នៅលើម៉ាស៊ីនធំ (high end machine) នោះលោកអ្នកនឹងមានអារម្មណ៍ថា វាមានដំណើរការលឿនមែនទែន។ យ៉ាងណាម៉ិញ វាអាចនឹងរំខានដោយកម្មវិធីមួយចំនួន ដែលលោកអ្នកអាចចូលទៅបិទ startup delay បាន តាមរយៈ៖
សូមចុច Windows + R ដើម្បីដំណើរការ Run menu និងវាយបញ្ចូលពាក្យថា regedit រួចចុច OK នោះលោកអ្នកនឹងឃើញមាន Registry Editor បង្ហាញឡើង។ សូមចូលទៅកាន់ទីតាំងខាងក្រោម៖
ប្រសិនបើលោកអ្នកមិនឃើញមាន Serialize key នោះទេ សូមធ្វើការ right click នៅផ្ទាំងខាងឆ្វេង និងជ្រើសយក New > Key ដោយដាក់ឈ្មោះថា Serialize។
នៅក្នុង Serialize នៅផ្ទាំងខាងស្ដាំ សូមបង្កើត DWORD value ថ្មីមួយដែលដាក់ឈ្មោះថា StartupDelayInMSec និងកំណត់តម្លៃសូន្យ 0 ។
នៅក្នុង Serialize នៅផ្ទាំងខាងស្ដាំ សូមបង្កើត DWORD value ថ្មីមួយដែលដាក់ឈ្មោះថា StartupDelayInMSec និងកំណត់តម្លៃសូន្យ 0 ។
បិទ Taskbar Search
Search bar អាចនឹងធ្វើឲ្យចង្អៀតនៅក្នុង Windows Taskbar ហើយប្រសិនបើលោកអ្នកមិនសូវជាប្រើប្រាស់ search bar នោះទេ លោកអ្នកអាចបិទវាបាន ដោយធ្វើការ Right-click នៅលើ Taskbar និង select យក Search និងធ្វើការធីកយក Disabled ជាការស្រេច។
បើកមុខងារថ្មីរបស់ Command Prompt
Command Prompt នៅក្នុង Windows 10 នឹងអាចប្រើប្រាស់ keyboard shortcuts សម្រាប់ធ្វើការ copy, cut, paste, ក៏ដូចជាធ្វើការ selecting text បាន។ យ៉ាងណាម៉ិញ ប្រសិនបើលោកអ្នកមិនអាចប្រើប្រាស់មុខងារទាំងនេះ ដោយទូទៅ (default) ទេនោះ លោកអ្នកអាចអនុវត្តតាមវិធីខាងក្រោម៖
សូមចុច Windows + R និងវាយបញ្ចូលពាក្យថា cmd រួចចុច OK នោះលោកអ្នកនឹងទទួលបានផ្ទាំងរបស់កម្មវិធី Command Prompt ។ បន្ទាប់មក សូមធ្វើការ Right-click ទៅលើ title bar ខាងលើ និង select យក Properties។ ជាបន្ត សូមចុច Experimental tab និងធ្វើការធីកយកប្រអប់ enable experimental console features ~។ បន្ទាប់មកទៀតលោកអ្នកអាចធ្វើការធីកទៅលើប្រអប់ដែលមានមុខងារផ្សេងៗខាងក្រោមនោះ ទៅតាមអ្វីដែលលោកអ្នកចង់កំណត់ ជាការស្រេច។
សំបុកអាយធី សង្ឃឹមថា នេះនឹងជាជំនួយដល់លោកអ្នកក្នុងការប្រើប្រាស់ Windows បានកាន់តែប្រសើរជាងមុនទៅទៀត។ 

No comments:
Post a Comment