តើអាចរក្សាឯកសារក្នុង Storage បានយូរប៉ុណ្ណា?
មានមធ្យោបាយជាច្រើនក្នុងការរក្សាទុកឯកសារ ទិន្នន័យរបស់លោកអ្នក មិនថាជា CD DVD ឬក៏ប្រើប្រាស់ hard drives នោះទេ។ ជាមួយ សំបុកអាយធី ថ្ងៃនេះ លោកអ្នកនឹងទទួលបានចំណេះដឹងថ្មី ថាតើ លោកអ្នកអាចរក្សាទុកឯកសារក្នុង Storage បានយូរប៉ុណ្ណា ដែលរួមមានដូចតទៅ៖
Hard Disk Drive – ឌីសរឹង
Hard drive មានថាស (platter) ដែលជាអ្នករក្សាទុកទិន្នន័យក្នុងទម្រង់ជា binary number 1&0 ដោយមានការសហការពី Head ជាអ្នកបញ្ចូល ឬអានទិន្នន័យទាំងនោះ។ ដំណើរនៃការខូច Hard drive អាចមានច្រើនប្រភេទខុសៗគ្នា ប៉ុន្តែភាគច្រើនគឺ បញ្ហាមកពី Head ដោយសារតែវាមានបម្លាស់ប្តូរទៅមកៗ។ មានន័យថា ល្គឹកណា platter មិនមានបញ្ហា ឯកសារនៅក្នុង Hard drive នៅតែអាចធ្វើការទាញយកមកវិញបាន ។
Hard drive ធ្វើការរក្សាទុកទិន្នន័យរបស់លោកអ្នកដោយប្រើប្រាស់លក្ខណៈឆក់របស់មេដែក (magnetic) លោកអ្នកគប្បីរក្សាទុក hard driveឲ្យឆ្ងាយពីប្រភពដែលមានជាតិដែកឆក់ (magnetic source) នោះវានឹងដំណើរការធម្មតា ហើយក៏មានអាយុកាលបានយូរផងដែរ។ ទោះជាយ៉ាងណា ការប្រើប្រាស់ Hard drive មិនត្រូវបានចាត់ទុកថា ជាដំណោះស្រាយរយៈពេលយូរនោះឡើយ ។

អត្ថបទគួរអាន៖ ឧបករណ៍បន្ថែមទំហំផ្ទុកទៅ iPhone iPad ដល់ 2,000 GB
Solid State Drives
Solid State Drive (SSD) អាចចាត់ទុកថាជាជម្រើសមួយក្នុងការរក្សាទុកទិន្នន័យរបស់លោកអ្នកបានយូរ។ វាមិនប្រើប្រាស់ថាស Platter ទេ នោះវាក៏មិនមាន arm ឬក៏ magnetic head ដូចជា hard drive នោះដែរ ដូចនេះហើយបានជា SSD មានល្បឿនលឿន ហើយមិនសូវមានបញ្ហាខូច ដូចជា HDD នោះ។ SSD ប្រើប្រាស់បច្ចេកទេស wear-levelling ដើម្បីប្រាកដថា ទិន្នន័យត្រូវបានបញ្ចូលទៅក្នុង flash memory block នីមួយៗ មុនពេលដែល cycle បកត្រឡប់ទៅ block ទីមួយវិញ។
NAND-based flash memory ត្រូវបានប្រើប្រាស់សម្រាប់ធ្វើការរក្សាទុកទិន្នន័យ ដោយសារវាមានសមត្ថភាពពិសេស ដោយមិនចាំបាច់ត្រូវការផ្គត់ផ្គង់ថាមពល (power supply)។

អាយុកាលរបស់គ្រាប់ memory block នីមួយៗ ត្រូវបានកំណត់ដោយចំនួនក្នុងការបញ្ចូលទិន្នន័យនីមួយៗ (write cycle) ដែលមានប្រមាណត្រឹមតែពីរបីពាន់ដងប៉ុណ្ណោះ។ ស្ដាប់ទៅដូចជាតិចណាស់ ប៉ុន្តែបើតាមការស្រាវជ្រាវ លុះត្រាតែលោកអ្នកធ្វើការបញ្ចូលទិន្នន័យប្រមាណ 10GB ក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃ ក្នុងរយៈពេលប្រមាណជាបី ទៅបួនឆ្នាំ ទើបអាចឈានជិតដល់ការកំណត់ទៅលើ write cycle នោះ។ បើទោះបីជាឈានដល់កម្រិតនោះក៏ដោយ memory នឹងប្រែក្លាយជា read-only មានន័យថា បញ្ហាដែលអាចកើតមានឡើងចំពោះឯកសាររបស់លោកអ្នកនៅក្នុង SSD គឺស្ទើរតែមិនអាចកើតមានឡើងតែម្តង។
រយៈកាលក្នុងការរក្សាទិន្នន័យនៅក្នុង SSD ដោយមិនមាន power គឺពឹងផ្អែកទៅលើ ចំនូននៃ write cycles ដែលត្រូវបានប្រើប្រាស់ ក៏ដូចជាប្រភេទរបស់ flash memory ដែលត្រូវបានយកមកផលិត និងលក្ខណៈរបស់ SSD ជាដើម។ បើយោងតាម ឯកសាររបស់ Dell ក្នុងឆ្នាំ 2011 វាអាចនឹងខូចក្នុងរយៈពេល លឿនបំផុតប្រមាណជា ៣ ខែ និងយូរបំផុតប្រមាណជា ១០ ឆ្នាំ។
Flash Drives
USB flash drives ក៏ដូចជា memory cards ដូចជា SD card ជាដើម ក៏មានលក្ខណៈប្រហាក់ប្រហែលទៅនឹង solid state drives ផងដែរ។
វាមានការកំណត់ទៅលើ write cycles ដែលជាទូទៅមានប្រមាណពី 3,000 ទៅ 5,000 ដងប៉ុណ្ណោះ គួបផ្សំនឹងវត្ថុធាតុដើមរបស់ memory មានតម្លៃទាបជាងផងនោះ វានឹងឆាប់ខូចជា SSD។ ប្រសិនបើលោកអ្នកតែងតែប្រើប្រាស់ flash drive ធ្វើការចម្លង ឫផ្លាស់ប្តូរឯកសារពីម៉ាស៊ីនមួយទៅម៉ាស៊ីនមួយ ជាញឹកញាប់នោះ នោះ flash drive ដែលមានតម្លៃទាបនឹងកាន់តែឆាប់ខូច។ បើទោះជាមិនទាន់ដល់ការកំណត់របស់ write ក៏ដោយ ក៏វាអាចនឹងខូចផ្នែកផ្សេងៗដូចជា USB jack ក៏ដូចជា circuit board ជាដើម។
ក៏ដូចជា SSD ដែរ រយៈកាលរបស់ទិន្នន័យនៅក្នុងនោះ គឺអាស្រ័យលើ គុណភាពរបស់ memory blocks។ ម្យ៉ាងទៀត គួររំឮកផងដែរថា ការដែលមិនបានដកត្រឹមត្រូវតាមក្បួន នោះវាអាចនឹងមានបញ្ហា មិនថា ឯកសារនៅក្នុងនោះ ឫក៏ flash drive ទេ។
លោកអ្នកអាចប្រើប្រាស់ storage device ណាមួយសម្រាប់ធ្វើការរក្សាទុកទិន្នន័យនោះ ក្នុងរយៈពេលដ៏យូរណាមួយ យ៉ាងណាម៉ិញ លោកអ្នកគប្បីធ្វើការ backup ទុកពីរ បីកន្លែង សម្រាប់ទិន្នន័យសំខាន់របស់លោកអ្នក ឬធ្វើការរក្សាទុក Online ជាដើម ប៉ុន្តែគួរជ្រើសរើសយកក្រុមហ៊ុនណា ដែលគួរជាទីទុកចិត្តទើបប្រសើរ។ 

No comments:
Post a Comment