កម្មវិធីសុវត្ថិភាពក្នុង Windows 8.1 ដែលអ្នកគួរដឹង
នៅក្នុង Windows 8.1 ក៏ដូចជា Windows ស៊េរីមុនដែរសុទ្ធតែមានកម្មវិធី Security មកស្រាប់ដែលជួយអ្នកក្នុងការការពារទិន្នន័យរបស់លោកអ្នក ។ ប៉ុន្តែអ្នកនៅតែត្រូវការកម្មវិធីដទៃផ្សេងមកជំនួសដើម្បីជួយអ្នកក្នុងការការពារឱ្យកាន់តែប្រសើរជាងមុនទៅទៀតទៅលើពត៌មាន ឬទិន្នន័យដែលសំខាន់របស់អ្នកដូចជា រូបភាព សារ សារអេឡិចត្រូនិច និងទិន្នន័យផ្សេងទៀតពីការលួចមើល។ ខាងក្រោមនេះជាកម្មវិធីទាំង ១០ សម្រាប់ការពារទិន្នន័យរបស់អ្នកទាំង offline និង online។
ក. DirectPass
DirectPass គឺជាកម្មវិធីដែលគ្រប់គ្រងទៅលើ Password (Password Manager) របស់ក្រុមហ៊ុន Trend Micro ដែលនៅក្នុងកម្មវិធីនេះអាចជួយការពារលេខសម្ងាត់របស់អ្នកបានច្រើនរូបភាពដូចជា នៅពេលដែលអ្នកនៅលើ Internet អ្នកអាចអស់ការពារលេខសម្ងាត់អ្នកជាមួយនឹង Phishing, Keylogger និង Cloud Sync ជាដើមដោយមិនបារម្ភថាមានអ្នកណាលួចលេខសម្ងាត់របស់អ្នកបានឡើយ។ ម៉្យាងវិញកម្មវិធីនេះនៅមានលក្ខណៈជាច្រើនទៀតដែលអ្នកអាចប្រើប្រាស់បានដូចជា ណែនាំនិងត្រួតពិនិត្យទៅលើការដាក់លេខសម្ងាត់ទៅលើអ្វីមួយ ថាតើអ្នកដាក់បានត្រឹមត្រូវឬទេ ព្រមទាំងអាចធ្វើការ បង្កើតលេខសម្ងាត់ដែលមានសុវត្ថិភាពខ្ពស់សម្រាប់លោកអ្នកផងដែរ។
កម្មវិធីនេះក៏អាចប្រើប្រាស់នៅលើ Mac OS X, iOS និង Android ផងដែរ
[ទាញទីនេះ]
ខ. Boxcryptor
ចំពោះក្រុមហ៊ុន cloud storage ភាគច្រើនមិនបានផ្តល់ការ Encrypt ទៅលើឯកសារសំខាន់ៗរបស់អ្នកនោះទេ។ ជាមូយកម្មវិធី Boxcryptor វាដំណើរការយ៉ាងស្ងៀមស្ងាត់បំផុតក្នុងការ encrypt File របស់លោកអ្នកនៅលើ Cloud ដូចជា Dropbox, Google Drive, SkyDrive, SugarSync, Box.net និងក្រុមហ៊ុនជាច្រើនទៀត។ កម្មវិធីនេះមាន Free Version ចំពោះតែ Dropbox និង Boxcryptor classic ចំពោះ Skydrive ។ Boxcryptor ក៏អាចដំណើរការបាននៅលើ Mac OS X, iOS, Android, និង Windows Phone ផងដែរ។
គ. Keeper
Keeper គឺជាកម្មវិធីសម្រាប់គ្រប់គ្រង និងការពារទៅលើលេខសម្ងាត់របស់លោកអ្នកជាមួយនឹង Multi-layered security ដែលអ្នកអាចទុកចិត្តបាននៅពេលដែលអ្នកធ្វើការ Login ជាមួយនឹង Password អ្នក។ ហើយនៅពេលដែលអ្នកធ្វើការ Login ចូលទៅអ្វីមួយវាហើយអ្នកមិនបានប្រើប្រាស់ទេ វានឹងធ្វើការ Logout ឱ្យអ្នកដោយស្វ័យប្រវិត្តដោយមិនឱ្យអ្នកណាម្នាក់អាចចូលទៅប្រើប្រាស់ទិន្នន័យសំខាន់របស់អ្នកឡើយនៅពេលដែលអ្នកមិននៅក្បែរនោះ។ នៅមានលក្ខណៈពិសេសមួយទៀតនោះគឺ Self-Destruct ដែលវានឹងធ្វើការលុបលេខសម្ងាត់នៅក្នុង Offline Database ចោលបន្ទាប់ពីការប៉ុនប៉ង Login បរាជ័យចំនួន 5ដងនោះ។
[ទាញយក]
ឃ. Private Hub
វាជាកម្មវិធីសម្រាប់រក្សារទុកទិន្នន័យដែលសំខាន់របស់អ្នកឱ្យមានភាពឯកជននិងមានការសម្ងាត់។ ដែលវាជាកម្មវិធី Encryption ដែល Encrypt ទិន្នន័យរបស់អ្នកមិនឱ្យមានអ្នកណាអាចមើលឃើញនឹងលួចបាន។ វារក្សារទុកទិន្ន័យរបស់អ្នកយ៉ាងមានសុវត្ថិភាពពីការលួចចូលដោយមិនមានការអនុញ្ញាតពីអ្នក។
ក្នុងកម្មវិធីនេះអាចឱ្យអ្នកធ្វើការការពារទៅលើ រូបភាព វីដេអូ លេខសម្ងាត់ គណនិយ្យ និងឯកសារផ្សេងៗបានយ៉ាងមានប្រសិទ្ធភាពនៅលើ system របស់អ្នក។ នៅពេលអ្នកត្រូវការបើកកម្មវិធីនេះវាតម្រូវឱ្យអ្នកវាយលេខសម្ងាត់មួយដែលអ្នកបានដាក់ដំបូងនៅពេលអ្នកបានដំឡើងកម្មវិធីដំបូងមក។ ប៉ុន្តែត្រូវប្រាកដថាអ្នកបានចងចាំនូវលេខសម្ងាត់នេះប្រសិនបើអ្នកភ្លេចនឹងពិបាកក្នុងការ Recovery លេខសម្ងាត់មកវិញខ្លាំងណាស់ ។
ង. My Personal Crypto Pad
My Personal Crypto Pad វាជាកម្មវិធី Encrypt ដែលប្រើប្រាស់ស្តង់ដារ OpenPGP ដែលមានដែលមាននៅក្នុងកម្មវិធីប្រភេទ metro-styled ។វាត្រូវបានបង្កើតឡើងក្នុងគោលបំណងពីរគឺ data integrity and data security ។ data integrity មានន័យថាការរផ្ទៀងផ្ទាត់ថាទិន្នន័យនេះត្រូវបានផ្ញើយ៉ាងពិតប្រាកដដោយអ្នកផ្ញើនិងទិន្នន័យដែលទទួលបាននេះគឺជាទិន្នន័យដើម។ ចំនែកឯ data security មានន័យថាការផ្តល់ការតែ authorized access ប៉ុណ្ណោះទើបមានសិទ្ធចូលទៅប្រើប្រាស់ទិន្នន័យ។
My Personal Crypto Pad អនុញ្ញាតឱ្យមនុស្សត្រួតពិនិត្យទៅលើ data integrity ដោយប្រើប្រាស់ Digital signatures និង បន្ថែមសុវត្ថិភាពទៅលើទិន្នន័យរបស់គេដោយប្រើប្រាស់ការ encrypt ទៅលើទិន្នន័យរបស់ពួកគេ។ អ្នកត្រូវការ Key ដើម្បី Decrypt ឯកសារ ឬទិន្នន័យរបស់អ្នកដែលបាន Encryptហើយ ។វាអាចជារឿងពិបាកនៅលើកដំបូងប៉ុន្តែកម្មវិធីនេះអាចបង្កើនសន្ដិសុខនៅ Online របស់អ្នកនៅពេលដែលអ្នកប្រើប្រាស់វា។
ច. Secret Tidings
កម្មវិធីនេះធ្វើការបន្ថែមសុវត្ថិភាពទៅលើទិន្នន័យរបស់អ្នកដោយប្រើប្រាស់ steganography ក្នុងការការពារទិន្នន័យរបស់អ្នក។ steganography មានន័យថាជាវិធីសាស្ត្រក្នុងការលាក់ ដែលវាអាចធ្វើការលាក់ឯកសារ របស់អ្នកនៅក្នុងរូបភាព។ គោលគំនិតនៃកម្មវិធីនេះសាមញ្ញបំផុតគឺ លាក់ឯកសារដែលសំខាន់នៅក្នុង Files ដេលគេអាចមើលឃើញនិងមិនចាំបាច់ដូចជារូបភាពជាដើម។ ហើយអ្នកក៏អាចដាក់លេខសម្ងាត់ទៅលើរូបភាពដែលអ្នកបានលាក់ឯកសារនៅក្នុងនោះ។
រូបភាពដែលអ្នកបានលាក់ឯកសារនោះអាចផ្ញើរទៅអ្នកផ្សេងទៀតតាមរយៈសារអេឡិចត្រូនិច ហើយអ្នកនោះអាចបើកឯកសារដែលលាក់នៅក្នុងរូបភាពនោះដោយប្រើប្រាស់លេខសម្ងាត់ត្រឹមត្រូវដែលអ្នកឱ្យ។
[ទាញយក]
កម្មវិធីទាំងអស់ខាងលើ តើកម្មវិធីមួយណា ស័ក្តសមសម្រាប់លោកអ្នក? ដាក់មតិ នៅប្រអប់ខាងក្រោម ។
No comments:
Post a Comment