• ព័ត៌មាន បច្ចេកវិទ្យា

    បច្ចេក​វិទ្យា​

    Drop Down Menus CSS Drop Down Menu Pure CSS Dropdown Menu

    Tuesday, February 14, 2017

    ស្វែងយល់ពី Bootstrap

    ​លោកអ្នក​ប្រហែលជាបាន​ស្គាល់ ឬ​បាន​ឮ​រួចមកហើយ អំពី Bootstrap ជាការពិតណាស់វាគឺជា Framework របស់ CSS មួយ​ដែល​មានការពេញ​និយម និងគាំទ្រ​ច្រើន វា​ធ្វើការ​ជាមួយ Class Selector របស់ CSS វាមិនពិបាក​ក្នុង​ការ​សិក្សា​ទេ ប៉ុន្តែ​តម្រូវ​ឲ្យ​លោកអ្នក​ស្គាល់ Class ​ច្រើន​ទើប​ងាយស្រួល​ក្នុង​ការ​ប្រើ​ប្រាស់ ដោយសារ​តែវាមាន​លក្ខណៈ​ទំនើប និងថ្មី ដូចនេះ ក្នុង​ការ Design Layout គឺមិនមានភាពស្មុគស្មាញទេហើយ វាជួយ​ឲ្យ​អ្នក​សរសេរ​កូដ ចំណេញ​ពេលវេលា​ច្រើន និង មានសណ្ដាប់ធ្នាប់ ប៉ុន្តែ​ចំណុច​សំខាន់​ទាំងនេះមិនមែនជា ហេតុផលទាំងស្រុង ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ងាកមក​ប្រើ​ប្រាស់​ច្រើន​នោះទេ ហេតុផលនោះគឺ Responsive រាល់ពេល​ដែល​គេនិយាយដល់ Bootstrap គេតែងតែគិតដល់ Responsive 
    ​និយម​ន័យ Responsive និងការ​ប្រើ​ប្រាស់​៖
    Responsive គឺសំដៅ​ទៅលើ​វេបសាយមួយ​ដែល​អាច​ឲ្យ​អ្នកប្រីប្រាស់ Access ចូល​ទៅកាន់​បាន សូម្បីតែ​ទូរសព្ទ​ដូច​លោកអ្នក​ធ្លាប់​បានឃើញ​រួចមកហើយ គេហទំព័រមួយចំនួនប្រសិនជា User ចូលទៅ​តាមរយៈ​កុំព្យូទ័រ​វាមិនមាន​បញ្ហា​នោះទេ ប៉ុន្តែ​ប្រសិនបើ Access ចូលទៅ​តាមរយៈ ទូរសព្ទ​ដៃនោះ​លោកអ្នក​នឹងពិបាកមើល ដោយសារ​តែ​ទំហំ​របស់វេបសាយនៅដ​ដែល​មិនមាន ភាព Responsive តាម device (​ឧបករណ៍​​របស់អ្នក​ប្រើ​ប្រាស់ ម៉្យាងទៀត​ទំហំ​របស់​ទូរសព្ទ​ដៃ និង កំព្យូទ័រគឺមិនដូច​គ្នា​ទេ ។ ដោយសារ​តែសព្វ​ថ្ងៃ​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណែត​តាមរយៈ​ទូរសព្ទ​ដៃ មាន​ច្រើន​ស្ទើរស្មានមិនដល់ ដូចនេះទើបគេហទំព័រ​បច្ចុប្បន្ន​ប្រើ​ប្រាស់​បច្ចេកទេសResponsive ផ្សេងៗ​គ្នា​ក្នុង​ការ Design រូបរាង Layout របស់ខ្លួន ។
    របៀប Download Bootstrap
    មុននឹងឈានដល់ការ​ប្រើ​ប្រាស់ Bootstrap ​តម្រូវ​ឲ្យ​លោកអ្នក​ទាញយក​កញ្ចប់ Bootstrap មកទុកនៅ​ក្នុង Project របស់​លោកអ្នក​ជាមុនសិន ដោយចូល​ទៅកាន់www.getbootstrap.com លោកអ្នក​នឹងទទួលបានដូច​ខាងក្រោម​៖
    សូមចុចលើពាក្យ Download Bootstrap 
    ក្រោយមក​វានឹង​បង្ហាញ​ផ្ទាំង​ដូច​ខាងក្រោម សូមចុច Download Bootstrap ដើម្បី​ទាញយក​កញ្ចប់ របស់ Bootstrap តាម​ប្រភេទ​ដែល​ប្រើ​ប្រាស់​ដូច​ខាងក្រោម​៖
    ក្រោយពីបាន Download រួចរាល់ហើយ​លោកអ្នក​នឹងទទួលបាន Bootstrap មួយកញ្ចប់ ហើយវាស្ថិតនៅ​ក្នុង​កន្លែង Download របស់​លោកអ្នក ដែល​អាចយកទៅ​ប្រើ​ប្រាស់​បាន តាម​តម្រូវ​ការ ។
    របៀប Connect Bootstrap
    ដើម្បី​ប្រីប្រាស់ Bootstrap បានសូម​លោកអ្នក Extract កញ្ចប់នោះជាមុនសិន បន្ទាប់មក​សូមចូល​ទៅកាន់ Folder ​ដែល​បាន Extract នោះ លោកអ្នក​នឹងឃើញមាន folderចំនួនបីទៀត ដែល​រួមមាន css , fonts និង js ដូចការ​ណែនាំ​ខាងក្រោម​៖
    សូម copy folder ទាំងបីនេះ​ទៅកាន់ folder ​ការងារ​របស់​លោកអ្នក ដើម្បី​ប្រើ​ប្រាស់ ឬ បង្កើត file html មួយនៅ​ក្នុង​នោះ​តែម្ដង​៖
    នៅ​ក្នុង page html នោះសូម​សរសេរ​កូដ​សម្រាប់ link style sheet មក​ទៅកាន់ file មួយ​ដែល​មាន ឈ្មោះ​ថា bootstrap.min.css ​ដែល​វាស្ថិតនៅ​ក្នុង folder (css) ដោយ​សរសេរ​កូដដូច​ខាងក្រោម​៖
    របៀប​ប្រើ​ប្រាស់ Class របស់ Bootstrap ៖
    ​ដោយសារ​តែ bootstrap មាន class ​សម្រាប់​ប្រើ​ប្រាស់​ច្រើន ដូចនេះយើងសូម​បង្ហាញ​អំពីការ ប្រើ​ប្រាស់ class មួយចំនួនដូច​ខាងក្រោម​៖
      ♦ ការ​បង្កើត​ប៊ូតុង៖
       ♦ ការ​បង្កើត Menu bar
    ♦  ពន្យល់កូដ៖
    ​ក្នុង​ការ​បង្កើត layout ដោយ​ប្រើ bootstrap មិនមានភាពស្មុគស្មាញទេ គ្រាន់តែ​ត្រូវដឹងអំពី class និង មុខងាររបស់វាតែប៉ុណ្ណោះហើយរាល់ការ​សរសេរ​កូដត្រូវស្ថិតនៅ​ក្នុង container container-fluid ​ដែល​វាមាន​តួនាទី​ពង្រីកបង្រួម​ទៅតាម Device របស់ User 
    រាល់ main class ​ទាំងអស់​គឺសុទ្ធតែមាន class ចាប់ពីពីរឡើងទៅមួយ​សម្រាប់ បញ្ជាក់​ប្រភេទ មួយទៀត គឺ​សម្រាប់​បញ្ជាក់​ពី​លក្ខណៈ​ដូចឧទាហរណ៍​ខាងក្រោម ៖ 
    - class=”nav navbar-nav”​សម្រាប់​ធ្វើ​ឲ្យ​វាក្លាយជា menu ជួរដេក ដែល​វាអាច​ប្រើ​បាននៅ​ក្នុង tag <ul>
    - class=”navbar navbar-inverse” ​សម្រាប់​ក្ដោបរាល់ menu ​ទាំងអស់​ឲ្យ​ស្ថិតនៅ​ក្នុង​វាហើយដាក់ background ត្រឹមត្រូវពី​ព្រោះ​វាអាចមាន menu ​ច្រើន​ប្លុក (ឆ្វេង កណ្ដាល និង ស្ដាំ) តាមការ design
    ហើយមាន​ជម្រើស​ពីរគឺ navbar-default (ពណ៌ស) និង navbar-inverse (ពណ៌ខ្មៅ) ។ 
    ​ចំណាំ​៖ រាល់ឯកសារ​ទាក់ទងនឹង bootstrap ទាំងអស់​មាននៅ http://getbootstrap.com/components/ ដែល​យើងនឹងលើកយក​ចំណុច​សំខាន់​ៗ មក​បង្ហាញ​នៅអត្ថបទក្រោយៗ​ទៀត ។

    No comments:

    Post a Comment

    Fashion

    Beauty

    Travel