• ព័ត៌មាន បច្ចេកវិទ្យា

    បច្ចេក​វិទ្យា​

    Drop Down Menus CSS Drop Down Menu Pure CSS Dropdown Menu

    Tuesday, February 14, 2017

    ការ​ប្រើ​ប្រាស់ Font Awesome ដើម្បី​ដាក់ Icon នៅ​ក្នុង​គេហទំព័រ

    ​លោកអ្នក​ប្រហែលជាបានដឹងហើយថា នៅ​ក្នុង​គេហទំព័រនិមួយគឺពិតជាចង់​ឲ្យ​មានសោភណ្ឌ័ភាព ស្រស់​ស្អាត​ ហើយ​ក្នុង​នាមជាអ្នក Designer ត្រូវតែ​ស្គាល់​កូដគន្លឹះល្អៗ​ក្នុង​ការ​ប្រើ​ប្រាស់​ ​ក៏​ដូចជា​ការ​សរសេរ​ ជាដើម ។ ហើយ​ថ្ងៃ​នេះដែរ ​ទស្សនាវដ្ដី​ អាន-ANT សូម​បង្ហាញ​លោកអ្នក​ទាំងអស់​គ្នា​ឲ្យ​ចេះ​ប្រើ​ប្រាស់​ និង ដាក់Icon នៅ​ក្នុង​គេហទំព័រ ដើម្បី​ឲ្យ​មានភាព ស្រស់​ស្អាត​ ហើយ មានភាព​ងាយស្រួល​ដល់អ្នក​ប្រើ​ប្រាស់​ថែម​ទៀតផង​ ។ Font Awesome គឺពុម្ពអក្សរ ​ដែល​មាន​លក្ខណៈ​ជា​រូបភាព​ ហើយ​ត្រូវបាន​គេចងក្រងទុកមួយកញ្ចប់ ​សម្រាប់​ហៅមក​ប្រើ​ប្រាស់​តាមរយៈ​ Class របស់ CSS ​ដែល​នឹង​បង្ហាញ​ខាងក្រោម ៖
    ការ​ទាញយក​កញ្ចប់ Font Awesome ពីអ៊ីនធឺណែត៖
    មុននឹង​ប្រើ​ប្រាស់​ពុម្ពអក្សរនេះបាន​តម្រូវ​ឲ្យ​លោកអ្នក​ Download វាជាមុនសិន ដោយ​គ្រាន់តែ​ ចូល​ទៅកាន់​ គេហទំព័រ http://fontawesome.io រួចចុចយកពាក្យ Download 
    ​បន្ទាប់មក​សូមចុចយកពាក្យថា “No thanks, just download Font Awesome” ដូច​ខាងក្រោម​ នោះ​លោកអ្នក​នឹងទទួល បានកញ្ចប់ Font Awesome
    ការ config Font Awesome ជាមួយ Project ឬ​ Page ផ្សេងៗ​៖
    ជំហ៊ានដំបូង សូម​លោកអ្នក​ Extract FontAwesome ​ដែល​បាន Dowload រួចយកវាទៅដាក់ ​ក្នុង​ folder Project ​ដែល​លោកអ្នក​ចង់ config  
    ​បន្ទាប់មក​សូម​សរសេរ​កូដ Link Style Sheet ជាមួយ File ​ដែល​មាន​ឈ្មោះ​ថា font-awesome.min.css ​ដែល​ស្ថិតនៅ​ក្នុង​ folder “css” នៃ folder “font-awesome”
    ការ​ប្រើ​ប្រាស់​ Font Awesome 
    ក្រោយពី​លោកអ្នក​បាន config Font Awesome រួចរាល់ហើយ​លោកអ្នក​អាច ​ប្រើ​ប្រាស់​វាបាន ដោយ​គ្រាន់តែ​ ចូល​ទៅកាន់​ អាស័យដ្ឋាន http://fontawesome.io/icons/រួចយក​ឈ្មោះ​ Icon ទាំងឡាយណា​ដែល​លោកអ្នក​ចង់​ប្រើ​ប្រាស់​ មកហៅ​ក្នុង​ class css [ <i class=”fa fa-icon_name”></i> ] ដូចការ​បង្ហាញ​ខាងក្រោម​រួច​ជាការស្រេច​ 
    ឧទាហរណ៍ៈ
    · <i class=”fa fa-home”></i>
    · <i class=”fa fa-photo”></i>
    · <i class=”fa fa-home”></i>
    · <i class=”fa fa-sign-in”></i>
    ​លទ្ធផល​ទទួលបាន 

    សូមព្យាយាមសាកល្បងដោយខ្លួនអ្នក ! ! !

    No comments:

    Post a Comment

    Fashion

    Beauty

    Travel