• ព័ត៌មាន បច្ចេកវិទ្យា

    បច្ចេក​វិទ្យា​

    Drop Down Menus CSS Drop Down Menu Pure CSS Dropdown Menu

    Sunday, August 14, 2016

    គន្លឹះ​ក្នុងការ​ប្រើ Mac សម្រាប់​អ្នក​ធ្លាប់​ប្រើ Windows

    ការចាប់ផ្តើម​ការងារ​ថ្មី ឬរបស់អ្វីមួយ ប្រាកដជាត្រូវការ​ពេលវេលា ដើម្បីសិក្សា និងស្វែងយល់​ជាក់​ជាមិនខាន ជាពិសេស​គឺការប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា ដូចជាកុំព្យូទ័រ និង​ទូរស័ព្ទដៃ ។ អ្វីដែល​លោកអ្នក​នឹង​ចំណាយពេលសិក្សាច្រើននោះគឺ ការប្តូរ​ពីទម្លាប់​ប្រើ​អ្វីមួយ ទៅបែបមួយផ្សេងទៀត ។ ឧទាហរណ៍៖ លោកអ្នក​ធ្លាប់​ប្រើ Android ហើយ​ប្តូរ​ទៅ​ប្រើ iPhone (ស្រួល​ជាងមុន​ច្រើនមែនទេ?) ។
    mac-windows-1680x840
    នៅក្នុងអត្ថបទ​នេះ សំបុកអាយធី នឹង​បង្ហាញជូន​លោកអ្នក​នូវ​គន្លឹះសម្រាប់​កុំព្យូទ័រ ពី​អ្នក​ដែល​ធ្លាប់​ប្រើ Windows (ប្រហែលធុញទ្រាន់​នឹង​បញ្ហា​មេរោគ គាំង ឈូសវីនដូជាដើម) មកប្រើ Mac (OS X) ដែល​ជាប្រព័ន្ធប្រតិបត្តិ​ការ​ដែល​ដំណើរការ​ប្រសើរជាង លឿនជាង និង​មិនមានមេរោគ (Virus) អាចវាយលុក​ រំខាន​លោកអ្នក​ញឺកញាប់​ឡើយ ។

    មូលដ្ឋានគ្រឹះនៃភាព​ខុសគ្នា

    Mac OS X មិនមាន Start menu ដូច Windows ឡើយ ប៉ុន្តែគេ​ប្រើ Dock ជំនួសវិញ ដែលជាទូទៅគេកំណត់​នៅខាងក្រោម (អ្នក​អាចកំណត់ដាក់​ខាងលើ ឬឆ្វេងស្តាំ​តាមចិត្តបាន​ផង​ដែរ) ។ កម្មវិធី​មួយចំនួន​បាន​ដាក់​លើ Dock រួចស្រេច ដែល​លោកអ្នក​អាចចុចលើកម្មវិធីណាមួយ​ដើម្បី​ដំណើរ ។
    dock1
    ចំណែកឯឯកសារ ទិន្នន័យ (Folders & Files) កម្មវិធី​ទាំងអស់, Drive នីមួយៗ (ក្នុង Mac ហៅថា Partition), កន្លែង​ទុក​ពុម្ពអក្សរ (Fonts) ទាំងឡាយ​លោកអ្នក​អាចស្វែងរក​បានក្នុង Finder (ប្រៀប​ក្នុង Windows ហៅថា Windows Explorer) ។
    Finder-s

    ស្វែងរក​អ្វី​គ្រប់យ៉ាង

    Mac OS X មានឧបករណ៍​ស្វែងរក​ដ៏ល្អជាងគេ ដែល​លោកអ្នក​អាចស្វែងរក​ឯកសារ (Files ឬ Folders) និង​កម្មវិធី​នានា​បាន​ផងដែរ ដោយ​គ្រាន់​តែចុច​លើ​ប៉ែក​ខាងស្តាំ​ ខាងលើ​បំផុត​នៃអេក្រង់​របស់​អ្នក ។ ឧបករណ៍ស្វែងរក​នេះ គេហៅថា Spotlight លោកអ្នក​ក៏អាច​ប្រើ Spotlight បាន​តាម​ទម្រង់​ខ្លី ដោយចុច Command+Spacebar នឹង​វានឹង​លោត​ប្រអប់​ស្វែងរក​ចេញ​មក ។
    spotlight_search

    ការប្រើប្រាស់ក្តារចុច (Keyboard) និង Mouse

    ការប្រើប្រាស់​ក្តារចុច​ភាគច្រើន​មាន​ប្រសិទ្ធិភាព​ច្រើន​ជាង នៅក្នុង Windows ដែល Key option គឺស្មើនឹង​ Key Alt (សម្រាប់ Windows) ហើយ​គ្មាន Key Backspace ដូចក្នុង Windows ឡើយ មានតែ Key Delete ។ មួយវិញទៀត ប្រសិនបើ​លោកអ្នកចង់​ចុច Mouse ស្តាំ (Right Click) លោកអ្នក​ត្រូវ​ប្រើ​ម្រាម​ដៃពីរ (ចុចស្របគ្នា​ក្នុងពេល​តែមួយ) ឬប្រសិន​បើ​លោកអ្នក​ប្រើ Mouse អាចចុច Mouse ស្តាំបាន​ដូចធម្មតា ។
    រូបខាងក្រោមនេះ គឺជាការកំណត់ Trackpad ក្នុងការ​ចុចនានា តាមតម្រូវការ​លោកអ្នក ដោយ​ចូលទៅកាន់ System Preferences ហើយចុចលើ Trackpad៖
    trackpad
    អត្ថបទ​លម្អិត​បន្ថែម​ពី​ការប្រើ Trapad៖ វិធី​ទាំង ១២ របៀប​ក្នុង​ការ​ប្រើ​ប្រាស់ TrackPad

    ការប្រើប្រាស់ Finder និងធាតុដែល​មាន​ក្នុងនោះ

    ដូចការលើកឡើង​ខាងលើ​អ៊ីចឹង Finder នៅក្នុង Mac ដូចជា Windows Explorer ក្នុង Windows ដូច្នោះដែរ ។ វាគ្មាន​ទម្រង់ខ្លី ណាដែល​អាចចុចឲ្យ​បើក Finder បានទេ លោកអ្នក​អាចចុចលើ Finder ដោយផ្ទាល់​ដើម្បី​បើក​រកឯកសារ និង​កម្មវិធី​នានា ។
    finder_smiley
    នៅក្នុងផ្ទាំង Finder លោកអ្នក​អាចចម្លង​ Files ឬ Folder បានដោយ​ចុចលើ Command+C – ក្នុង Windows Ctrl+C ដើម្បីចម្លង (Copy) និង Paste ដោយចុច Command+V – ក្នុង Windows Ctrl+C ហើយ​បើ​លោកអ្នកចង់កែ​ឈ្មោះ (rename) គ្រាន់តែចុច Key return និងវាយឈ្មោះថ្មី គឺជាការស្រេច – ​ដែល​ក្នុង Windows គេហៅ Key Enter ប៉ុន្តែមិនមែនសម្រាប់ដូរឈ្មោះ​ដូចក្នុង Mac ទេ ។ គួរចំណាំផងដែរថា៖ Key return មិនអាចប្រើ​ដើម្បី​បើក​កម្មវិធី​ដូច​ក្នុង Windows នោះទេ ។
    finder
    បន្ថែម​ពីនេះទៀត លោកអ្នក​ក៏អាចក្រឡេក​មើលទៅ​ប៉ែក​ខាងឆ្វេង ដែល​ក្នុងនោះមាន Desktop, Documents, Downloads, Application, Movies, Music ស្រដៀង​ក្នុង Windows ដែរ ។ ប៉ុន្តែមិនមាន Drive C, Drive D នោះទេ ដែលជាទូទៅ មានតែមួយ Partition (ក្នុង Windows ហៅថា Drive) ប៉ុណ្ណោះ ។ ប្រសិនបើ​លោកអ្នក​គិតថា ចង់​បង្កើតពីរ សូម​បង្កើតបន្ថែមទៀត តាមរយៈ Disk Utility ដែល​ទាមទារបច្ចេកទេសមួយចំនួន លោកអ្នកអាចដាក់មតិ​សួរ​សំបុកអាយធី ពីជំហានលម្អិត​ក្នុងការបង្កើត ជៀសវាង​ការអនុវត្តន៍ខុស អាចប៉ះពាល់​ដល់​ទិន្នន័យ​លោកអ្នក ក៏ថាបាន ។

    ការកំណត់ និងកម្មវិធីនានា

    ដើម្បីបិទកម្មវិធីនីមួយៗ លោកអ្នក​ចាំបាច់​ត្រូវ Quit កម្មវិធីនោះ មិនអាចគ្រាន់តែចុចលើ​ប៊ូតុង​ក្រហម (ខ្វែង) ដូចក្នុង​ Windows បានទេ វាគ្រាន់តែ Minimize (លាក់) តែប៉ុណ្ណោះ ហើយ​កម្មវិធីនោះ​នៅតែដំណើរការ​ដដែល ដរាប​លោកអ្នក​ប្រើម្រាមពីរ (Right Click) ហើយ​យកពាក្យ Quit ទើប​វាឈប់​ដំណើរការ ។
    ចំណាំ៖ កម្មវិធីដែល​កំពុងបើក វានឹងចេញ​សញ្ញាត្រេ ពណ៌សភ្លឺ នៅក្រោម​រូប iCon នៃកម្មវិធី​នោះ ។
    Opened_Application
    លោកអ្នក​ក៏អាចពិនិត្យបាន​ផងដែរ ពីដំណើរការ​ណាមួយ ដែល​ចំណាយ​កំលាំង CPU ឬ Memory ច្រើនជាងគេ ដោយចូលតាម Spotlight វាយពាក្យថា Activity Monitor នោះ​លោកអ្នក​នឹង​ងាយ​ក្នុងការគ្រប់គ្រង ។
    Activity

    ចុះបិទ​កុំព្យូទ័រ​ដោយ​របៀបណា?

    នេះជាចំណុចសំខាន់ជាងគេ ព្រោះថា​លោកអ្នក​មិនអាច Sleep វាចោល​យូរពេកទេ ដោយ​គ្រាន់តែបិទ​គម្រប MacBook វានឹង Sleep ដោយស្វ័យប្រវត្តិ ហើយនឹង​មិន​ចំណាយ​ថាមពល​ច្រើន​ដូច Laptop ដែល​ដំណើរការ​ជាមួយ Windows ឡើយ ។ នេះជាលក្ខណៈ​ពិសេសមួយ ដែល​ MacBook មាន ហើយ Laptop ដទៃមិនមាន ។ ក្រឡេកចូលមក​ក្នុង​ការ​បិទ​កុំព្យូទ័រ (Shutdowm)​, Restart និង Logout វិញ លោកអ្នក​គ្រាន់តែចុចលើ​រូប Logo Apple នៅប៉ែក​ខាងឆ្វេង ខាងលើ ។
    Shutdown-Restart-Logout
    យ៉ាងណាក្តី នៅមានចំណុចច្រើនទៀត ដែល​អ្នកទើប​ប្រើ Mac ថ្មី (ប្តូរមកពី Windows) ត្រូវសិក្សា​ស្វែងយល់​បន្ថែម សូម​ចូល​អានគន្លឹះ​នានាបន្ថែម​ក្នុងការប្រើប្រាស់ Mac ចុចទីនេះ ។

    No comments:

    Post a Comment

    Fashion

    Beauty

    Travel