• ព័ត៌មាន បច្ចេកវិទ្យា

    បច្ចេក​វិទ្យា​

    Drop Down Menus CSS Drop Down Menu Pure CSS Dropdown Menu

    Sunday, August 14, 2016

    គន្លឹះ​ដោះស្រាយ​បញ្ហា Blue Screen – [Windows 8]

    Blue Screen of Death មាន​​គ្រប់​ជំនាន់​​សម្រាប់​សែ​ស្រឡាយ Windows មិន​ថា Windows 2000, XP, 7 ឬ​ក៏ Windows 8 នោះ​ទេ ។ លោកអ្នក​មួយ​ចំនួន​បាន​ច្រឡំ​​ថា Blue Screen គឺជា​បញ្ហា (Error) ប៉ុន្តែ​តាម​ពិត Blue Screen គឺ​ជា​មុខងារ​មួយ​សម្រាប់​ជួយ​ការពារ កុំ​ឲ្យ System Fail ដែល​មុខងារ​នេះមាន​ភ្ជាប់​មក​ជាមួយ​នូវ​ Code របស់​ Error ដើម្បី​ប្រាប់​ដល់អ្នក​ប្រើប្រាស់​អំពី​បញ្ហាទាំង​នោះ ។
    windows-8-blue-screen-error
    ជាមួយ សំបុកអាយធី ថ្ងៃ​នេះ លោកអ្នក​នឹង​អាច​កំណត់​មុខ​សញ្ញា​របស់ Error និង​យល់​ដឹង​នូវ​វិធី​ងាយៗ​ក្នុង​ការ Fix ពួក​វា ដូច​តទៅ៖

    ស្វែង​យល់​អំពី​ឬស​គល់​នៃបញ្ហា

    Error Code

    ព័ត៌មាន​សំខាន់​បំផុត​​ដែល​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា Blue Screen នេះ​បាន​គឺ Error Code ។ Code នេះ​ នឹង​ជួយ​ដល់​លោកអ្នក​ក្នុង​ការ​ស្គាល់​ពី​មូល​ហេតុ​ដែល​បង្ក​ឡើង ហើយ​និង​របៀប​ក្នុង​ការ​ដោះ​ស្រាយ​ផង​ដែរ ។ ដូច​នេះ​ កុំ​ភ្លេច​កត់​ចំណាំ​វា​ទុក​ នាពេល​ដែល​មាន blue screen បង្ហាញ​ឡើង ។
    windows-8-blue-screen-error
    ករណី​នេះ error code គឺ HAL_INITIALIZATION_FAILED
    នៅ​ពេល​ដែល​លោកអ្នក​ មាន error code ពី blue screen នោះ លោកអ្នក​គ្រាន់​តែ​ចូលទៅ​កាន់ search engine ដូច​ជា Google ឬ Bing និង​បញ្ចូល​នូវ error code នោះ​ រួច​ចុច Enter ។ លោកអ្នក​នឹង​ទទួល​បាន​ព័ត៌មាន​ជា​ច្រើន​សម្រាប់​ធ្វើ​ការ fix នូវ error ដែល​បង្ក​ជា blue screen នោះជា​មិនខាន ។
    ប្រសិន​បើ​លោកអ្នក​មិន​បាន​កត់​ចំណាំ ឬ​មើល​មិន​ទាន់ ឬ​ខកខាន​ដោយ​ប្រការ​យ៉ាង​ណា​នោះ សូម​កុំ​បារម្ភ Windows បាន​បង្កើត Memory Dump Files ដែល​មាន​ព័ត៌មាន​អំពី Blue Screen នេះ តែ​ថា វា​មាន​ភាព​ពិបាក​ក្នុង​ការ​មើល​ព័ត៌មាន​នោះ តាមរយៈ​ឧករណ៍​របស់ Windows ដូច​នេះ លោកអ្នក​អាច​ប្រើប្រាស់​កម្មវិធី NirSoft’s BlueScreenView ជំនួសវិញ ដែល​ក្នុង​នេះ “Bug Check String” គឺ​ជា Error Code នោះ​តែ​ម្ដង ។
    view-list-of-blue-screens-on-windows-8.1
    លោកអ្នកក៏​​អាច​ធ្វើ​ការ configure ឲ្យ Windows ​បង្កើត error dumps សម្រាប់​នៅ​ពេល​ដែល​មាន​ blue screens កើត​ឡើងក៏​បាន ប្រសិន​បើ Windows ​មិន​បាន configue ដោយ​ស្វ័យ​ប្រវត្តិ ។ ដើម្បី​ធ្វើ​ដូច​នេះ​បាន លោកអ្នក​នឹង​ត្រូវ​បើក Control Panel > System > Advanced system settings និង​បន្ទាប់​មក​ចុចប៊ូតុង Settings នៅ​ត្រង់​កន្លែង Startup and Recovery។  នៅ​ត្រង់ Write Debugging Information សូម​ជ្រើសរើស​យក Automatic Memory Dumps ជា​ការស្រេច ។
    configure-bsod-settings-on-windows-8.1

    Action Center

    ជា​ប្រភព​ព័ត៌មាន​មួយ ដែល​លោកអ្នក​អាច​ស្វែង​រកព័ត៌មាន​អំពី​បញ្ហា​របស់ Blue Screen និង Application Crashes បាន ។ លោកអ្នក​អាច​ស្វែង​រក Action Center តាមរយៈ Task Bar ផ្នែក​ខាង​ស្ដាំ​ខាងក្រោម ក្បែរ​នាឡិកា ឬ​ចូល​ទៅ​រក​ក្នុង Control Panel ក៏បាន ។
    use-windows-action-center-to-find-problems

    Windows Event Viewer

    សម្រាប់​បញ្ហា Application Crashes ធម្មតា លោកអ្នក​អាច​ចូលទៅ​កាន់ Windows Event Viewer មើល​ Log បាន ។ សូម​ចុច Win+X និង​ជ្រើស​យក Event Viewer ជា​ការ​ស្រេច ។
    find-error-messages-in-event-viewer-on-windows-8.1

    ដំណោះ​ស្រាយ​បញ្ហា

    ប្រសិន​បើ​លោកអ្នក​មិន​អាច​ធ្វើ​ការ​ស្វែង​រក​ព័ត៌មាន​អ្វី​ ដែល​ទាក់​ទង​នឹង​បញ្ហា​របស់​លោកអ្នក តាម​រយៈ​ searching online ​បាន​ទេ​នោះ លោកអ្នកអាច​ព្យាយាម​សាក​ល្បង​វិធី​ទូទៅ​ រួម​មាន​ដូច​ខាង​ក្រោម​នេះ៖

    Update Drivers

    Blue Screen អាច​បណ្ដាល​មក​ពី Hardware Driver ដូច​ជា​ក្នុង​ករណី Windows 8 ទើប​នឹង​ចេញ ហើយ​លោកអ្នក​បាន​ដំឡើង Driver Version ចាស់ (សម្រាប់ Windows 7) ដាក់​ក្នុង​នោះ​ ជា​ដើម ។ សូម​ព្យាយាម​តាម​ដាន​ និង​ស្វែង​រក Driver ជំនាន់​ចុងក្រោយ​បំផុត សម្រាប់ Hardware របស់​លោកអ្នក ។ ការ Updates នេះ​ អាច​ជួយ fix នូវ Crashes និង​បញ្ហា​ដទៃ​ទៀត​ជាមួយ​នឹង​ដំណើរការ​របស់ Hardware ក្នុង OS ។
    update-hardware-drivers-to-fix-crashes

    Uninstall via Safe Mode

    Blue Screen អាច​នឹង​កើត​មាន​ដោយ​សារ​បញ្ហា Hardware Drivers ឬ​ក៏ software ខ្លះ ក៏​មាន ។ លោកអ្នក​នឹង​ត្រូវ boot ចូល​ទៅ​កាន់ Safe Mode និង​ធ្វើ​ការ uninstall នូវ Driver  ឬក៏ Software Package ដែល​លោកអ្នក​បាន​ដំឡើង​ថ្មី​ៗ​នោះ ។ ដើម្បី​ចូល​ទៅកាន់ Safe Mode ពី​ក្នុង Windows សូម​អនុវត្ត​តាម​ជំហានៗ​ខាង​ក្រោម ៖
    1. សូម​ចុច​ Win + i ដើម្បី​បង្ហាញ Sidebar Menu
    2. បន្ទាប់​មក​សូម​ចុចលើ Power button
    3. បន្ទាប់​មក សូមចុច SHIFT ឲ្យជាប់ និង​​ចុចព្រមគ្នា​នៅ​លើ Restart ។
    restart - blue screen
    បន្តមកទៀត លោកអ្នក​នឹង​ចូល​ទៅ​ដល់ផ្ទាំង​ Choose an option ដូច​ខាង​ក្រោម សូម​ចុចលើ Troubleshoot > Advanced options > Startup Settings
    choose option -  blue screen error fix
    windows-8-startup-settings
    បន្ទាប់​មក សូម​ចុច​ប៊ូតុង Restart ។
    windows-8-startup-settings-restart

    បន្ទាប់​មក​ទៀត សូម​ជ្រើសយក Enable Safe Mode ដោយ​ចុច key លេខ 4 ឬ​ក៏ F4ក៏​បាន ។
    ចំណាំ​ ៖ ប្រសិន​បើ​លោកអ្នក​ត្រូវ​ការ​ប្រើប្រាស់ internet សូម​ជ្រើសរើស​យក Safe Mode with Networking។
    windows-8-disable-driver-signature-enforcement
     ពេល​នោះ លោកអ្នក​នឹង​បាន​ចូល​មក​ដល់ Safe Mode ដោយ​ជោគជ័យ ។
    windows-8.1-update-safe-mode

     System Restore

    មុខ​ងារ System Restore នេះ​ នឹង​ជួយ​លោកអ្នកក្នុង​ការត្រលប់​ទៅ​កាន់ស្ថានភាព​ពីមុន​របស់​លោកអ្នក​វិញ ដោយ​ផ្អែក​លើ Restore Point ដែល​បាន​កំណត់ពីមុន ឬ​បង្កើត​ស្រាប់ដោយ​ស្វ័យ​ប្រវត្តិ ។ System Restore នឹង​មិន​លុបឯកសារ​ផ្សេងៗ​របស់​លោកអ្នក​នោះ​ទេ ដោយ​គ្រាន់​តែ​មាន​ការ​ផ្លាស់​ប្ដូរ System Files ខ្លះ ប៉ុណ្ណោះ ។
    windows-8.1-fix-problems-with-system-restore
    •  Scan for Virus/Malware
    ការ​ដាក់ Scan នូវ​មេរោគ ឬ Malware ក៏​អាច​​នឹង​ទទួលបាន​ផល​ដែរ។ ជំនួស​ឲ្យ​ការ Scan ក្នុង Windows លោកអ្នក​អាច​ប្រើប្រាស់ bootable antivirus tool ដូច​ជា BitDefender Rescue CD or an avast! Rescue Disk ដែល​​នឹង​ធ្វើ​ការ Scan នៅពេល startup ដែល​នឹង​មាន​ប្រសិទ្ធភាព​ជាង​មុន ។
    scan-computer-for-malware

    Refresh

    ប្រសិន​បើ​លោក​អ្្នក​នៅ​តែ​មិន​អាច​ធ្វើ​ការដោះ​ស្រាយ​បញ្ហា​បាន​សោះ​ទេ​នោះ Windows 8 មាន​ជម្រើស​ចុងក្រោយ​សម្រាប់​លោកអ្នក ក្នុង​ការ​សម្អាត system យ៉ាង​លឿន រហ័ស និង​ងាយ​ស្រួល ។ ការ Refresh​ មិន​មាន​ការ​ប៉ះ​ពាល់​ទៅ​ដល់​ Files របស់​លោកអ្នក​នោះ​ទេ ប៉ុន្តែ​នឹង​ផ្ដល់​ជូន​មក​វិញ​នូវ Fresh Operating System ។
    refresh-or-reset-pc-to-fix-crashes-on-windows-8.1

    បញ្ហា Hardware Failure និង​ការ​ណែ​នាំ 

    Blue Screens  ក៏​អាច​បណ្ដាល​មក​ពី​ការ​ដំណើរការ​ខុស​ប្រក្រតី​របស់ Hardware ផង​ដែរ ឧទាហរណ៍ ដូចជា RAM ដំណើរ​ការ​មិន​ស្រួល (Faulty), CPU ក្ដៅ​ហួស​កម្រិត (overheating), ឬ​ក៏​ផ្នែក​ផ្សេងៗ​ទៀត​ដែល​ស្ថិត​នៅ​ក្នុង​ម៉ាស៊ីនមាន​បញ្ហា​ ជាដើម។ក្នុង​ករណី​នេះ លោកអ្នក​ប្រហែល​ជា​មិន​អាច​ធ្វើ​ការ Fix ទៅ​តាម​វិធី​សាស្រ្ត​ខាង​លើ​បាន​នោះ​ទេ ប៉ុន្តែ​គឺ​លោកអ្នក​នឹង​ត្រូវ​ផ្លាស់​ប្ដូរ​នូវ​បណ្ដុំ​គ្រឿង​ដែល​ខូច​នោះ​តែ​ម្ដង ។
    Hardware Failure -  blue screen
    ប្រសិន​បើ​កុំព្យូទ័រ​របស់​លោកអ្នក​ស្ថិត​នៅ​ក្នុង​ការ​ធានា (Warranty)​ នៅ​ឡើយ សូម​ធ្វើ​ការ​ទាក់​ទង​ទៅ​កាន់​​ក្រុម​ហ៊ុន ឬ​ហាង​លក់ ឲ្យ​បាន​ឆាប់​រហ័ស។ ពួក​គេ​ អាច​នឹង​ស្នើរ​ដល់​លោកអ្នក​ក្នុង​ការ refresh ឬ​ក៏​ដំឡើង Windows ឡើង​វិញ មុន​ពេល​ពួកគេចាប់​ផ្ដើម​គិត​គូរ​រឿង​ប្ដូរ​គ្រឿង​បន្លាស់។
    សំបុកអាយធី សង្ឃឹម​ថា គន្លឹះ​ទាំង​អស់​ខាង​លើ នឹង​អាច​ជួយ​ដល់​លោកអ្នក​ក្នុង​ការ fix មិន​ត្រឹម​តែ blue screen នោះ​ទេ ប៉ុន្តែ​គឺ​បញ្ហា​ផ្សេងៗ​ទៀត ដែល​លោកអ្នក​បាន និង​នឹង​ជួប​ប្រទះ ដូច​នេះ​ កុំ​ភ្លេច​ចុច LIKE 😀

    No comments:

    Post a Comment

    Fashion

    Beauty

    Travel