៣ វិធីក្នុងការដំណើរការ Windows នៅក្នុង Mac
អ្នកប្រើប្រាស់ Windows អាចនឹងចង់ប្រើប្រាស់ Mac រីឯអ្នកប្រើប្រាស់ Mac អាចនឹងចង់ប្រើប្រាស់ Windows OS ផង Mac OS ផង ទៅតាមតម្រូវការផ្សេងៗ ដូចជាសរសេរកូដក្នុង MS Studio ជាដើម។ សំបុកអាយធី សូមលើកយកវិធីសាស្រ្តងាយៗក្នុងការដំឡើង ក៏ដូចជាដំណើរការប្រព័ន្ធប្រតិបត្តិការ Windows នៅក្នុងម៉ាស៊ីន Mac របស់លោកអ្នក ដូចតទៅ៖
វិធីទី ១៖ Dual Boot Windows ជាមួយនឹង Mac
នេះជាវិធីដ៏ងាយស្រួលជាងគេ គឺប្រើប្រាស់កម្មវិធី Boot Camp ដែលមានមកជាមួយនឹង Mac របស់លោកអ្នកស្រាប់។ លោកអ្នកនឹងត្រូវការផ្ទៃទំនេរយ៉ាងហោចណាស់ 30GB ឬច្រើនជាងនេះ ប្រសិនបើលោកអ្នកនឹងត្រូវការដំឡើងកម្មវិធីច្រើន។ សម្រាប់អ្នកលេងហ្គេម គប្បីដំឡើងតាមរយៈវិធីនេះ។
លោកអ្នកគ្រាន់តែដំណើរការកម្មវិធី Boot Camp Assistant

និងធ្វើតាម guide ដែលកម្មវិធីបានបង្ហាញតាមដំណាក់កាលនីមួយៗ ជាការស្រេច ។
វិធីទី ២៖ Boot Windows ពី External Hard Drive
វិធីនេះមានលក្ខណៈពិបាកបន្តិច ដែលត្រូវការជំនួយពីម៉ាស៊ីនដែលដំណើរការ Windows ដើម្បីធ្វើការ setup។ លោកអ្នកក៏នឹងត្រូវការកម្មវិធី WinToUSB និង external hard drive មួយផងដែរក្នុងការដំឡើង Windows ក្នុងនោះ។ យ៉ាងណាម៉ិញ លោកអ្នកនឹងចំណេញផ្ទៃទំនេរ របស់ hard drive របស់ Mac របស់លោកអ្នក ។ External Hard Drive របស់លោកអ្នកគប្បីប្រើប្រាស់ USB 3.0 ទើបជាការប្រសើរ ។
ចំណាំ៖ សូមធ្វើការ back up ឯកសារក្នុង USB external hard drive របស់លោកអ្នកមុននឹងអនុវត្តជំហាននេះ។
សូមដោតបញ្ចូល USB drive ទៅក្នុង PC បន្ទាប់មក សូមដំណើរការកម្មវិធី Disk Management utility ដោយធ្វើការ Right click លើ computer > manage > storage > disk management និងបន្ទាប់មកធ្វើការ Right click នៅលើ USB drive របស់លោកអ្នកនិងជ្រើសយក “Convert to GPT Disk” វានឹងធ្វើការ format នូវ drive របស់លោកអ្នក នេះជាចំណុចពិសេស ដែលនឹងធ្វើការបង្កើត drive របស់លោកអ្នកឲ្យអាច boot នៅលើ Mac (ឬក៏ UEFI-compatible device ផ្សេងទៀត)។
បន្ទាប់មកធ្វើការ Double-click នៅលើ drive ថ្មីដែលទើបតែ បាននោះ នឹងធ្វើការបង្កើត partition ថ្មីមួយ ជាប្រភេទ FAT32 ដែលមានទំហំប្រមាណ 100 MB បានហើយ វានឹងត្រូវប្រើប្រាស់ជា boot sector។ ជំហានបន្ទាប់មកទៀតនោះ គឺបង្កើត partition ថ្មីមួយ ជាប្រភេទ NTFS សម្រាប់ទំហំដែលនៅសល់ទាំងប៉ុន្មាន ដែលវានឹងត្រូវប្រើប្រាស់ជាកន្លែងសម្រាប់ផ្ទុក Windows ។
បន្ទាប់មក សូមដំណើរការកម្មវិធី WinToUSB និងជ្រើសរើសយក USB drive ដែលទើបតែបង្កើត partition បាននោះ។
បន្ទាប់ពីចុច next កម្មវិធី WinToUSB នឹងធ្វើការដំឡើង Windows ទៅក្នុង USB drive របស់លោកអ្នក។ នៅពេលដែលវាដំណើរការចប់សព្វគ្រប់ សូមធ្វើការ unmount នូវ USB drive និងធ្វើការដោតបញ្ចូលទៅក្នុង Mac វិញ។ សូមបិទ Mac របស់លោកអ្នក ប្រសិនបើវាកំពុងតែបើកដំណើរការ។ បន្ទាប់ពីបិទ សូមបើកមកវិញ ដោយចុច Option key ឲ្យជាប់។ នោះលោកអ្នកនឹងឃើញមាន ជម្រើស USB drive សូមចុចជ្រើសយកវា នោះ Windows នឹងចាប់ផ្តើមធ្វើការដំឡើង។
បន្ទាប់ពីដំឡើងរួច Windows នឹងដំណើរការបានធម្មតា ប៉ុន្តែ WiFi និងមុខងារមួយចំនួនផ្សេងទៀតអាចនឹងមិនដំណើរការ ព្រោះថាវាត្រូវការ drivers។
សូមធ្វើការ Reboot នូវ Mac ទៅកាន់ OS X និងធ្វើការ download យក Boot Camp drivers និងធ្វើការរក្សារទុកវានៅក្នុង USB ណាមួយផ្សេងទៀត ដើម្បីលោកអ្នកអាចចូលទៅ copy បានពីក្នុង Windows។ បន្ទាប់មក សូមធ្វើការ Reboot ទៅកាន់ Windows និងធ្វើការដំឡើងកម្មវិធីដែលទើបនឹង download បាននោះ ជាការស្រេច។
វិធីទី ៣៖ ប្រើប្រាស់កម្មវិធី Virtual Machine
១. កម្មវិធី Parallels ($80)
វិធីសាស្រ្តនេះមានភាពងាយស្រួល ប៉ុន្តែនឹងត្រូវចំណាយប្រាក់ដើម្បីទិញកម្មវិធីសម្រាប់យកមកប្រើប្រាស់ ម្យ៉ាងដំណើរការ Performance ក៏មិនអាចប្រៀបបាននឹងការដំឡើងបែប dual-boot បានដែរ។ ប៉ុន្តែលោកអ្នកនឹងមិនចាំ restart ម៉ាស៊ីនទេ នៅពេលដែលលោកអ្នកចង់ផ្លាស់ប្តូរ ពី Windows ទៅ Mac ឬផ្ទុយមកវិញនោះ។ វិធីសាស្រ្តនេះ សម្រាប់លោកអ្នកដែលត្រូវការដំណើរការកម្មវិធី Windows តូចៗមួយចំនូន ក្នុងពេលដំណាលគ្នា ដែលដំណើរការ Mac របស់លោកអ្នក។
ជាមួយនឹងកម្មវិធី Parallels លោកអ្នកអាចធ្វើការដំឡើង Windows បានយ៉ាងស្រួលដោយគ្រាន់តែជ្រើសរើសយក Windows install disk ឬក៏ file ISO និងចុច Continue
លោកអ្នកអាចចុចធីកត្រង់ Express Install ដើម្បីឲ្យកម្មវិធី Parallels Desktop ធ្វើការរៀបចំ settings សម្រាប់លោកអ្នកដោយស្វ័យប្រវត្តិ។ សូមបញ្ចូល product key ប្រសិនបើ Windows install disk នោះ ត្រូវការ ។
សូមបញ្ចូលឈ្មោះនិងទីតាំងសម្រាប់ធ្វើការរក្សាទុក និងធីកយក Customize settings before installation។
លោកអ្នកនឹងអាចធ្វើការកំណត់ថាតើ លោកអ្នកនឹងត្រូវការប្រើប្រាស់ RAM ទំហំប៉ុណ្ណា។ យ៉ាងណាម៉ិញ លោកអ្នកនឹងត្រូវការ RAM យ៉ាងហោចណាស់ក៏ 1 GB (1024 MB) ដែរ
ជាចុងក្រោយ លោកអ្នកអាចធ្វើការកំណត់នូវ setting របស់ hardware មួយចំនួន ដែលលោកអ្នកត្រូវការផ្សេងៗទៀត ឬមិនកំណត់ក៏បាន ។
ក្នុងករណីដែលលោកអ្នកធ្វើការដោតបញ្ចូលនូវ USB devices កម្មវិធីនឹងផ្ដល់នូវជម្រើសសម្រាប់លោកអ្នកក្នុងការជ្រើសយក ប្រើប្រាស់ជាមួយនឹង Mac OS ឬក៏ប្រើប្រាស់នៅក្នុង virtual machine នោះ។
ចំណុចពិសេសមួយរបស់ Parallels Desktop គឺលោកអ្នកអាចធ្វើការអូសបញ្ចូល (drag and drop) file ទៅ OS មួយទៅមួយទៀត ឬបើកកម្មវិធីរបស់ Windows នៅលើ Mac OS តែម្តងក៏បាន ដោយប្រើប្រាស់ Coherence mode ។
២. កម្មវិធី VirtualBox (Free)
មិនខុសពីកម្មវិធី Parallels ប៉ុន្មាននោះទេ កម្មវិធី VirtualBox ជាប្រភេទកម្មវិធីសម្រាប់ធ្វើការបង្កើតនូវ virtual machine ប៉ុន្តែកម្មវិធីនេះ ជាប្រភេទកម្មវិធីកូដចំហ ដែលបានដាក់ឲ្យប្រើប្រាស់ឥតគិតថ្លៃ ។
នៅមានកម្មវិធីជាច្រើនទៀតដែលជាប្រភេទកម្មវិធី virtual machine និងមានការកំណត់ប្រហាកប្រហែលគ្នា។ តើលោកអ្នកកំពុងប្រើប្រាស់វិធីសាស្រ្ដមួយណា ក្នុងចំណោមវិធីទាំង ៣ ខាងលើ? ប្រសិនបើលោកអ្នកមានគន្លឹះក្រៅពីនេះ សូមដាក់មតិក្នុងប្រអប់ខាងក្រោម 

No comments:
Post a Comment