របៀប Restart កុំព្យូទ័រ (Windows 8) លឿនបំផុត
អ្នកប្រើប្រាស់ Windows 8 ភាគច្រើនសុទ្ធតែមានផលរំខានជាមួយនឹងការ Restart កុំព្យូទ័រ PC យឺត ។ ហេតុផលនោះគឺថា Windows ធ្វើការត្រួតពិនិត្យទៅលើកិច្ចការដែលយើងបានធ្វើថាតើយើងបានបិទនឹងរក្សារទុកបានត្រឹមត្រូវហើយឬនៅ ។ ផលរំខានធំមួយទៀតគឺនៅពេលមាន Windows Updates អ្នកត្រូវរងចាំរហូតដល់ Install Update ចប់ទើបកុំព្យូទ័ររបស់អ្នកអាច Restart បាន ។
សំបុកអាយធីសូមបង្ហាញអ្នកពីគន្លឹះក្នុងការ បិទកុំព្យូទ័ររបស់អ្នក ឱ្យបានលឿនដោយមិនចាំបាច់ខ្វល់លើ ឯកសារដែលអ្នកបានធ្វើការបានរក្សារទុក ឬ មាន Windows Updates អ្នកនោះទេ ។
- សូមចុច Alt + Ctrl + Delete ក្នុងពេលតែមួយនោះនឹងមានចេញ ផ្ទាំងដូចខាងក្រោម
- បន្ទាប់មកចុច Ctrl ឱ្យជាប់ហើយចុចលើប៊ូតុង Power ដែលស្ថិតលើ Screen ខាងក្រោមស្តាំ
- ផ្ទាំងនឹងចេញមក “Emergency restart” សូមចុច OK ដើម្បីធ្វើការ Restart ភ្លាម
កំណត់ចំណាំ នៅពេលអ្នកធ្វើការ Restart តាម”Emergency restart” បែបនេះប្រសិនបើលោកអ្នកកំពុងតែបើកកម្មវិធីអ្វីមួយដូចជា Ms. Word ជាដើម ហើយអ្នកមិនបានរក្សារទុកនោះទិន្នន័យដែលអ្នកមិនទាន់បានរក្សារទុកនឹងបាត់ទៅតាមនោះដែរ ។ ដូចនេះមុននឹងអ្នកសម្រេចចិត្តថានឹង Restart តាម “Emergency restart”សូមប្រាកដថាអ្នកបានរក្សារឯកសាររបស់អ្នករូចរាល់ហើយ។
No comments:
Post a Comment